សិស្សានុសិស្សជាងមួយពាន់នាក់ បានចូលរួមហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»
សៀមរាប៖សិស្សានុសិស្សសរុបប្រមាណ ១ ២៥០នាក់ បានចូលរួមហែក្បូនធ្វើព្យុហ យាត្រា ជាលើកទី៣ ក្នុងព្រឹត្តិ ការណ៍ «រំលឹកគុណអង្គរ» សំដៅរួមចំណែកផ្សព្វផ្សាយឱ្យសាធារណជនទាំងជាតិ និងអន្ដរជាតិ រួមគ្នាថែរក្សា និងដឹងគុណដល់ប្រាសាទអង្គរ ដែលជាដួងប្រលឹងរបស់ជាតិ។
ប្រភព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការហែក្បួនព្យុហយាត្រាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» របស់សិស្សជាងមួយពាក់នាក់ នេះ បានធ្វើឡើង កាលព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោ យចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ធ្វើឡើង ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពល រដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោ កមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
ថ្លែងក្នុងកម្មវិធីដង្ហែក្បួនព្យុហយាត្រានេះដែរ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអា ជ្ញា ធរជាតិអប្សរា បានបញ្ជាក់ថា កម្មវិធីដង្ហែក្បួនព្យុហយាត្រានេះ បានបង្ហាញនូវពាក្យស្លោកដែលមា នអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមា នអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។
លោកបន្តថា ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងកា រថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិ ហើយការដែល មានការរៀបចំ រំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជននេះ គឺជាការគោរពខ្លួនឯង ផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តផង ដែរ។
ក្រសួងវប្បធម៌ និងព្រឹត្តិការណ៍រំលឹកគុណអង្គរ បានរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី១៦ ខែធ្នូនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ។
ក្រសួងបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ ហើយការ រំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការី ដែលបានខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។
ទាក់ទិននឹងព្រឹត្តិការណ៍ នេះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានចា ត់ទុកថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រ វត្តិ សាស្រ្តដ៏សែនយូរលង់របស់ជាតិសាសនាខ្មែរ ដ៏ចំណាស់មួយ។លោកជំទាវបានអំពាវនាវឱ្យសាធារណជន ចូលរួមផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ដើម្បីអ ភិវឌ្ឍន៍ នូវសក្ដានុពលវប្បធម៌ និងទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន



