បៃដិន និងហ្សេលេនស្គី គ្រោងជួបគ្នា នៅសេតវិមាន ពិភាក្សាគ្នារឿងផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន

អាមេរិក៖ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និង មេដឹកនាំ អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី នឹង ជួប ប្រជុំ គ្នា នៅ សេតវិមាន នា ថ្ងៃ អង្គារ នេះ ដើម្បី ពិភាក្សា គ្នា លើ ការ បន្ត ផ្ដល់ ជំនួយ បន្ថែម សម្រាប់ អ៊ុយក្រែន ចំ ពេល ដែលកង ទ័ព ឈ្លាន ពាន រុស្ស៊ី បង្កើន ការ វាយ ប្រហារ ក្នុង រដូវ រងា ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
ជំនួប នេះ ធ្វើ ឡើង ខណៈ រដ្ឋ បាល របស់ លោក បៃដិន បង្កើន សម្ពាធ ឱ្យ សភា អនុម័ត ការ ផ្តល់ ជំនួយ រាប់ ពាន់ លាន ដុល្លារ បន្ថែមដល់ អ៊ុយក្រែន ទោះ បី មាន ការ ប្រឆាំង ពី សមាជិក សភា និង ព្រឹទ្ធសភា នៃ គណបក្ស សា ធា រណ រដ្ឋ មួយ ចំនួន ។
សេតវិមាន បាន និយាយ ក្នុង សេចក្តី ថ្លែងការណ៍ មួយ ដែល ចេញ ផ្សាយ កាល ពី ថ្ងៃ អាទិត្យ ថា ដំណើរ ទស្សនកិច្ច របស់ លោក ហ្សេលេនស្គី ទៅ អាមេរិក លើក នេះ មាន បំណង បញ្ជាក់ ពី ការ ប្តេជ្ញា ចិត្ត ដែល មិន អាច រង្គោះ រង្គើ របស់ សហរដ្ឋ អាមេរិក ក្នុង ការ គាំទ្រ ប្រជាជន អ៊ុយក្រែន ដែល កំពុង ការពារ ខ្លួន ប្រឆាំង នឹង ការ ឈ្លាន ពាន ដ៏ ឃោរ ឃៅ របស់ រុស្ស៊ី ។
សេតវិមាន បន្ត ថា ៖ « ពេល ដែល រុស្ស៊ី បង្កើន ការ វាយ ប្រហារ ដោយ មីស៊ីល និង ដ្រូន ប្រឆាំង នឹង អ៊ុយក្រែន មេ ដឹក នាំ ២ នឹង ពិភាក្សា គ្នា អំពី តម្រូវការ បន្ទាន់ របស់ អ៊ុយក្រែន និង សារៈ សំខាន់ ដ៏ សំខាន់ នៃ ការ បន្ត គាំទ្រ របស់ សហរដ្ឋ អាមេរិក ក្នុង ពេល បែប នេះ » ។
ការិយាល័យ របស់ លោក ហ្សេលេនស្គី ឯណោះ វិញ បាន បញ្ជាក់ ថា លោក ហ្សេលេនស្គី បាន ទទួល យក ការ អញ្ជើញ របស់ លោក បៃដិន ខណៈ មេដឹកនាំ អ៊ុយក្រែន ដដែល ក៏ នឹង ត្រូវ និយាយ ទៅ កាន់ សមាជិក ព្រឹទ្ធស ភា អាមេរិក ទាំង អស់ ផង ដែរ ។
គួរ បញ្ជាក់ ថា កន្លង មក លោក បៃដិន បាន ស្នើ សុំ កញ្ចប់ ថវិកា ចំនួន ១១០ ប៊ីលាន ដុល្លារ ពី សភា ដើម្បី ផ្ដល់ ជា មូលនិធិ ក្នុង សម័យ សង្គ្រាម សម្រាប់ អ៊ុយក្រែន និង អ៊ីស្រាអែល រួម ជាមួយ នឹង អាទិភាព សន្តិសុខ ជាតិ ផ្សេ ង ៗ ទៀត ។ ប៉ុន្តែ សំណើ នេះ ត្រូវ ជាប់ គាំង ដោយ ការ ជជែក ដេញ ដោល គ្នា ជុំ វិញ គោល នយោបាយ អន្តោ ប្រវេសន៍ របស់ សហរដ្ឋ អាមេរិក និង សន្តិសុខ តាម ព្រំដែន ។
មក ទល់ ពេល នេះ សភា អាមេរិក បាន អនុម័ត ថវិកា ចំនួន ១១១ ប៊ីលាន ដុល្លារ ដើម្បី ជួយ អ៊ុយក្រែន រួច ទៅ ហើយ ដោយ ក្នុង នោះ មាន ជំនួន ផ្នែក យោធា ចំនួន ៦៧ ប៊ី លាន ដុល្លារ ជំនួយ សេដ្ឋកិច្ច និង ស៊ីវិល ២៧ ប៊ីលាន ដុល្លារ និង ជំនួយ មនុស្ស ធម៌ ១០ ប៊ី លាន ដុល្លារ ។
យ៉ាង ណា មិញ កាល ពី សប្ដាហ៍ មុន ប្រធាន ផ្នែក គ្រប់ គ្រង ថវិកា នៃ រដ្ឋបាល បៃដិន លោក ស្រី Shalanda Young បាន និយាយ ក្នុង លិខិត មួយ ទៅ កាន់ មេ ដឹក នាំ សភា និង ព្រឹទ្ធ សភា ថា សហរដ្ឋ អាមេរិក នឹង អស់ ថវិ កា ដើម្បី ផ្គត់ ផ្គង់ អាវុធ និង ជំនួយ ទៅ ឱ្យ អ៊ុយក្រែន នៅ ចុង បញ្ចប់ នៃ ឆ្នាំ នេះ ដែល អាច នឹង ធ្វើ ឱ្យ អ៊ុយក្រែន ចាញ់ ក្នុង សមរភូមិ ប្រយុទ្ធឈ្លាន ពាន របស់ រុស្ស៊ី ៕
ប្រែសម្រួល៖ហួន ឌីណា

ads banner