គណបក្សប្រជាជានកម្ពុជា ចាត់តាំង ឯកឧត្តម នេត្រ ភក្រ្តា ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ ជំនួសឯកឧត្តម ព្រុំ សុខា
(ភ្នំពេញ)៖ យោងតាមសេចក្តីសម្រេចលេខ២៣៥/២០ សស.គក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អុនប្រធានបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចន្ត្រៃយ៍គណៈកម្មាធិការគណ្តាល និងចំណារឯកភាពរស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តី ចាត់តាំង ឯកឧត្តម នេត្រ ភក្រ្តា ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ ជំនួសឯកឧត្តម ព្រុំ សុខា ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តក្រចេះផងដែរ៕




ដោយ ៖ ង៉ាន់ ទិត្យ