ប្រជាពលរដ្ឋចំនួន ២៤៩ គ្រួសារ នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ដែលបានចាប់ឆ្នោតទទួលបានដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម
អត្ថបទដោយ៖
AMS OneMinute
បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ដីសម្រាប់ពួកគាត់សាងសង់លំនៅឋានសមរម្យ។
ថ្លែងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យប្រែក្លាយដីសម្បទានសង្គមកិច្ច ទៅជាតំបន់កសិកម្ម បង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វ ដែលបង្កភាពងាយស្រួលក្នុងការរកទទួលទាន និងរកប្រាក់ចំណូលសម្រាប់លើកស្ទួយជីវភាពគ្រួសារ។
ពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll)
ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១២ ធ្នូ ២០២៣



#ams1minute