ក្រសួងពាណិជ្ជនឹងរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពាក់កណ្ដាលខែធ្នូ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ខែធ្នូថាក្រសួងពាណិជ្ជនឹងរៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅ កាន់ ទីផ្សារអន្តរជាតិនៅពាក់កណ្ដាលខែធ្នូនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់់ថា ដើម្បីជំរុញកិច្ចប្រតិបត្តិការ ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាសេនាធិការឱ្យរាជ រដ្ឋាភិបាលនឹងរៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការ ជំរុញនាំ ចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខពោលគឺ ក្នុង អំឡុងពេលនៃការរៀបចំពិព័រណ៍ ផលិតផលខ្មែរ និង ទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រព្រឹត្តទៅនៅ រាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
អ្នកនាំពាក្យដដែលបានបន្តថាជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅ កាន់ទីផ្សារក្រៅប្រទេស ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្ដរជាតិ វិនិយោគ និងសេដ្ឋកិច្ច។ដូចដែល សេចក្តី ជូនដំណឹង របស់ ក្រសួងបានបញ្ជាក់ហើយថាជំនួបពាណិជ្ជកម្ម នេះអមជាមួយការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរក្នុងវិស័យផ្សេងៗ រួមមាន ម្ហូបអាហារ និងភេសជ្ជៈ សិប្បកម្ម ធ្វើដោយដៃ និងផលិតផលកសិឧស្សាហកម្ម ជាពិសេសផលិតផលអង្ករ ស្វាយចន្ទី ចេកអំបូងលឿង មៀនប៉ៃលិន និងម្រេច នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលនឹងទាក់ ទាញ អ្នកវិនិយោគិន ធុរជន និងភ្ញៀវទេសចរមកកាន់ កម្ពុជា៕
ដោយ៖វណ្ណ សុជាតា

