វិភាគ៖ ហេតុអ្វីបានជាចិន និងហ្វីលីពីនបន្តឈ្លោះគ្នាដោយសារតំបន់កោះតូចមួយ?
ម៉ានីល៖ប្រទេសហ្វីលីពីនកាលពីថ្ងៃទី១១ ខែ ធ្នូ បានចាត់ទុកសកម្មភាពនាវាចិនប្រឆាំងនឹងទូករបស់ ខ្លួនដែល កំពុ ង បំពេញ បេសកកម្ម ផ្គត់ផ្គង់អាហារ ជូនកងទ័ពនៅសមុទ្រចិនខាងត្បូងថាជាការបំពាន ដ៏ធ្ងន់ធ្ងរ។ នេះក៏ដោ យសារតែ ក្នុងចំណោមទូកដែលកប៉ាល់ចិនបានបាញ់កាំភ្លើងទឹកនោះ មានវត្តមានរបស់ប្រមុខ យោធា ជាន់ខ្ពស់របស់ហ្វី លីពីនមួយរូបផង ។
នេះមិនមែនជាលើកទីមួយទេ ដែលកប៉ាល់ឆ្មាំសមុទ្ររបស់ចិន ធ្វើសកម្មភាពបាញ់ កាំភ្លើងទឹ កទៅលើទូកហ្វីលីពីន។ ប៉ុន្តែឧបទ្ទវហេតុចុងក្រោយនេះបានបណ្តាលឱ្យ ខូចខាត ម៉ាស៊ីន ទូករបស់ហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ រហូតត្រូវអូសត្រឡប់ទៅកាន់កំពង់ផែវិញ ដោយខកខាននូវ បេសកកម្ម ផ្គត់ផ្គង់អាហារដល់ក ងទ័ព។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង តែងប្រឈមមុខដាក់គ្នានៅ តំបន់ T homas Shoal ខណៈដែលចិនដាក់សម្ពាធកាន់តែខ្លាំង លើការទាមទារដែនសមុទ្ររបស់ខ្លួន។
ប្រទេសចិនបានទាមទារអធិបតេយ្យភាពសឹងតែលើសមុទ្រចិនខាងត្បូងទាំងមូលតែម្ដង ដោយផ្អែក លើផែ នទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ទាំងមូល។
ការប៉ុនប៉ងម្តងហើយម្តងទៀតរបស់ប្រទេសចិនក្នុងការបិទផ្លូវទឹកតំបន់ Thomas Shoal ដែលមាន ចម្ងា យ តិចជាង ២០០ ម៉ាយពីខេត្ត Palawan របស់ប្រទេសហ្វីលីពីន បានធ្វើឱ្យតំបន់នេះ ក្លាយជា ចំណុចក្ដៅស ម្រាប់ជម្លោះរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។
ដោយភ័យខ្លាចថា ទីក្រុងប៉េកាំងកំពុងរៀបចំផែនការដើម្បីកាន់កាប់តំបន់នេះ ហ្វីលីពីនបានដាក់កងទ័ពនៅ យាម ហើយដែលជារឿយៗតែងមានទូកដឹកអាហារ និងសម្ភារផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពទាំងនោះ។
លោក Jonathan Malaya មន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបាននិយាយថា៖ «តំបន់ Thomas Shoal គឺជាទីតាំងដ៏ល្អសម្រាប់តាំងមូលដ្ឋានយោធា ។ដូច្នេះហើយមិនចម្លែកទេ ដែល ប្រទេសចិ ន ចង់បានវា» ។
ការប្រឈមមុខដាក់គ្នាចុងក្រោយនេះទំនងជាធ្វើឱ្យទំនាក់ទំនង រវាងហ្វីលីពីន ក្រោមការដឹកនាំ របស់លោក ម៉ាកូស(Marcos) និងទីក្រុងប៉េកាំង កាន់តែតានតឹងជាងមុន មួយកម្រិត ទៀត។ លោក Marcos បាន ចោទប្រកាន់ ចិន ពី អាកប្បកិរិយាដ៏ គឃ្លើន ខណៈ ដែល លោកបាន និងកំពុង បង្កើន ទំនាក់ ទំនងកាន់តែ ជិតស្និទ្ធ ជាមួយ ស ហរដ្ឋ អាមេរិក។
ប៉ុន្តែយ៉ាងណាមន្ត្រីហ្វីលីពីនក៏បាននិយាយថា ជម្លោះនៅសមុទ្រចិនខាងត្បូងមិនឆ្លុះបញ្ចាំងពី ទំនាក់ទំនងរ បស់ខ្លួនជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មកំពូល មួយរបស់ហ្វីលីពីន នោះទេ។
មិនឆ្លុះបញ្ចាំងព្រោះ លោក Marcos នៅតែរក្សាការសន្ទនាជាមួយសមភាគីចិន នៅក្រៅកិច្ចប្រជុំ កំពូលសេ ដ្ឋ កិច្ច នៅទីក្រុង San Francisco កាលពីខែមុន ដើម្បីចរចារកដំណោះស្រាយ រួមនៅសមុទ្រ ចិនខាងត្បូង ៕
ប្រែសម្រួល៖កែវ បុស្បា