របាយការណ៍៖ ១ភាគ៤ នៃត្រីទឹកសាប ពិភពលោក កំពុងប្រឈមមុខ នឹងការផុតពូជ
អន្តរជាតិ៖អង្គការ សហភាព អន្តរជាតិ ដើម្បី អភិរក្ស ធម្មជាតិ (IUCN) បាន ចេញ របាយការណ៍ ចុង ក្រោយ របស់ ខ្លួនកាល ពី ថ្ងៃ ចន្ទ ថា ១ភាគ៤ នៃ ប្រភេទ ត្រី ទឹក សាប នៅ ទូទាំង ពិភព លោក កំពុង ប្រឈម មុខ នឹង ការ ផុត ពូជ ដោ យ សារ តែ ផល ប៉ះ ពាល់ កាន់ តែ ខ្លាំង ឡើង នៃ ការ ប្រែ ប្រួល អាកាសធាតុ ដែល បង្ក ឡើង ដោយ សកម្ម ភាព មនុស្ស ទៅ លើ សត្វ ព្រៃ របស់ ភព ផែន ដី ។
របាយការណ៍ វាយ តម្លៃ នេះ មាន ក្នុង បញ្ជី ក្រហមបច្ចុប្បន្នភាព ចុង ក្រោយ ស្ដី ពី ប្រភេទ សត្វ ដែល កំពុង រងកា រ គំ រាម កំហែង របស់អង្គការ IUCN ដែល ចេញ ផ្សាយ ចំ ពេល ដែល តំណាង ពី ប្រទេស ផ្សេង ៗ ជុំ វិញ ពិភព លោ ក ជួប ប្រជុំ គ្នា សម្រាប់ សន្និសីទ កំពូល ស្តី ពី ការ ប្រែ ប្រួល អាកាស ធាតុ COP28 នៅ ទីក្រុង ឌូបៃ ប្រទេស អារ៉ាប់ រួម ។
បើ តាម IUCN ក្នុង ចំណោម ប្រភេទ ត្រី ទឹក សាប ជិត ១៥ ០០០ ប្រភេទ ដែល អង្គការ បាន វាយ តម្លៃ មាន ២៥ ភាគរយ កំពុង រង ហានិភ័យ នៃ ការ ផុត ពូជ ។ ក្នុង ចំណោម ២៥ ភាគរយ នោះ មាន ១៧ ភាគរយ ជួប ប្រទះ នូវ ផល វិបាក បែប នេះ ដោយ សារ តែ ការ ប្រែ ប្រួល អាកាស ធាតុ ដែល រួម ទាំង ការ ឡើង ចុះ នៃ កម្រិត ទឹក និង ការ ផ្លាស់ ប្តូរ រដូវ កាល ជា ដើម ។
អគ្គ នាយិកា អង្គការ IUCN លោក ស្រី Grethel Aguilar បាន និយាយ នៅ ក្នុង សេច ក្តី ថ្លែងការណ៍ មួយ ថា ៖ « ការ ប្រែ ប្រួល អាកាសធាតុ កំពុង គំរាម កំហែង ដល់ ជីវៈចម្រុះ លើ ភព ផែន ដី របស់ យើង និង ធ្វើ ឱ្យ ខូច សមត្ថភាព ធម្មជាតិ ក្នុង ការ បំពេញ តម្រូវការ ជា មូលដ្ឋាន របស់ មនុស្ស » ។
ចំណែក ឯ ប្រធាន IUCN លោក ស្រី Razan Al Mubarak វិញ បាន និយាយ ថា ៖ « ដើម្បី ធានា ថា លទ្ធផល នៃ សកម្មភាព អភិរក្ស អាច មាន ប្រសិទ្ធិភាព បាន យូរ យើង ត្រូវ តែ ដោះ ស្រាយ វិបត្តិ អាកាស ធាតុ និង ជីវចម្រុះ ដែល ទាក់ ទង គ្នា ឱ្យ បាន ជា ដាច់ ខាត » ។
គួរ បញ្ជាក់ ថា បញ្ជី ក្រហម របស់ អង្គការ IUCN ឥឡូវ នេះ រួម មាន សត្វ ចំនួន ១៥៧ ១៩០ ប្រភេទ ដែល ក្នុង នោះ មាន ៤៤ ០១៦ ប្រភេទ រង ការ គំរាម កំហែង ជាមួយ នឹង ការ ផុត ពូជ៕
ប្រែសម្រួល៖ហួន ឌីណា