អ.ស.ប ៖ ប្រជាជន អាហ្វហ្គានីស្ថាន ខ្លះ នឹងស្លាប់ដោយសាររងា ប្រសិនបើគ្មានជម្រក ក្រោយប៉ាគីស្ថានបណ្ដេញចេញ

អ.ស.ប៖ទីភ្នាក់ងារ ជន ភៀស ខ្លួន របស់ អង្គការសហប្រជាជាតិ (អ.ស.ប) បាន ព្រមាន កាល ពី ពេល ថ្មី នេះ ថា ជន ជាតិ អាហ្វហ្គានីស្ថាន ខ្លះ អាច នឹង ស្លាប់ ក្នុង លក្ខខណ្ឌ ដ៏ អាក្រក់ នៃ រដូវ រងា នេះ ប្រសិន បើ ពួក គេ គ្មាន ជម្រក នៅ ក្រោយ រដ្ឋាភិបាល ប៉ាគីស្ថាន បណ្ដេញ ចេញ ពី ប្រទេស ទេនោះ ។  នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
ការ ព្រមាន នេះ ធ្វើ ឡើង ក្រោយ ប្រជាជន អាហ្វហ្គានីស្ថាន ជិត កន្លះ លាន នាក់ បាន ចាក ចេញ ពី ប្រទេស ប៉ាគីស្ថាន រាប់ តាំង ពី ដើម ខែ តុលា មក ពោល គឺ បន្ទាប់ ពី រដ្ឋាភិបាល ក្រុង អ៊ិស្លាម៉ាបាដ ចេញ ការ ប្រកាស ចាប់ និងនិ រទេស ខ្លួន ជន បរទេសណា ដែល រស់ នៅ ក្នុង ប្រទេស របស់ ខ្លួន ដោយ ខុស ច្បាប់ ។
ប៉ាគីស្ថាន និយាយ ការ ពារ ខ្លួន ថា គោលនយោបាយ របស់រដ្ឋាភិបាល មិន កំណត់ គោលដៅ លើ ជន បរទេស ណាមួយ ជាក់ នោះ ទេ ទោះ បី ជា គេ ដឹង ហើយ ថា ជន ជាតិបរទេស ខុស ច្បាប់ នៅ ប៉ាគីស្ថាន ភាគ ច្រើន គឺ ជា ជន ជាតិ អាហ្វហ្គានីស្ថាន។
ការ ធ្វើ មាតុភូមិនិវត្តន៍ ដ៏ ច្រើន សន្ធឹក បែប នេះ កំពុង ដាក់ សម្ពាធ លើ ប្រទេស អាហ្វហ្គានីស្ថាន និង ភ្នាក់ងារ ជំនួយ ផ្សេង ៗ ដែល កំពុង ផ្ដល់ សេវា កម្ម សំខាន់ ៗ ជាច្រើន រួម មាន ការ ថែ ទាំ សុខភាព ជា ដើម ។ ហើយ ការ ធ្លាក់ ចុះ នៃ សីតុណ្ហភាព នា រដូវ រងា កំពុង តែ ដាក់ បន្ទុក បន្ថែម ទៀត ដល់ ស្ថាន ភាព តាម បណ្ដោយ ព្រំដែន ដែ ល អាក្រក់ រួច ទៅ ហើយ ។
ទីភ្នាក់ងារ ជន ភៀស ខ្លួន របស់ អង្គការ សហប្រជាជាតិ បាន និយាយ ក្នុង របាយការណ៍ មួយ ដែល បាន ចេញ ផ្សា យ កាល ពី ថ្ងៃ សុក្រ ថា ៖ « ជន ភៀស ខ្លួន អាហ្វហ្គានីស្ថាន ជា ច្រើន ដែល ត្រឡប់ មក ប្រទេស វិញ គឺ ងាយ រង គ្រោះ រួម ទាំង ស្ត្រី និង កុមារ ដែល អាច បាត់ បង់ ជីវិត របស់ ពួក គេ ក្នុង រដូវ រងា ដ៏ អាក្រក់ នេះ ប្រសិន បើ គ្មាន ជម្រក គ្រប់ គ្រាន់ »។
ទីភ្នាក់ងារ បន្ត ថា ៖ « ប្រជាជន ដែ ល មក ដល់ ព្រំដែន អស់ កម្លាំង ហើយ ត្រូវ ការ ជំនួយ ជា បន្ទាន់ រួម ទាំង ការ លើក ទឹក ចិត្ត »។
ក្រុម គ្រួសារ ខ្លះ បាន ប្រាប់ ទីភ្នាក់ងារ ថា ពួក គេ ព្រួយបា រម្ភ ថា សីតុណ្ហភាព រដូវ រងា កាន់ តែ ត្រជាក់ នៅ ក្នុង តំប ន់ មួយ ចំនួន ជា ពិសេស តំបន់ ភ្នំ ដែល អាច រារាំង ពួក គេ មិន ឱ្យ ត្រឡប់ ទៅ ផ្ទះវិ ញ ភ្លាម ៗ ។
ជុំ វិញ បញ្ហា នេះផង ដែរ ទីភ្នាក់ងារ របស់ UN ដដែល បាន និយាយ បន្ថែម ប្រាប់ AP កាល ពី ថ្ងៃ អាទិត្យ ទៀត ថា ៖ « មនុស្ស ជា ច្រើន មាន ជំងឺ ឧទាហរណ៍ដូច ជា ជំងឺ រលាក ទង សួត ដោយ សារ តែ អាកាសធាតុ ត្រជាក់ និង កា រ ធ្វើ ដំណើរ ដ៏ លំបាក ពី ប៉ាគីស្ថាន » ។
ទីភ្នាក់ងារ បន្ត ថា ៖ « ពួក គេខ្លះ អត់ មាន របស់ របរ រួម ទាំង សម្លៀក បំពាក់ ដូច្នេះ ហើយ ពួក គេ មិន អាច ការពា រ ខ្លួន ពី បញ្ហា ទាំង នោះ បាន ទេ » ។
លើស ពី នេះ ទៅ ទៀត ជន ជាតិ អាហ្វហ្គានីស្ថាន ខ្លះ ដែល វិល ចូល ស្រុក នា ពេល នេះ មិន ធ្លាប់ រស់ នៅ ក្នុង ប្រទេ ស អាហ្វហ្គានីស្ថាន នោះ ទេ បើ គិត ទៅ តាម ជំនាន់ ៗ ។ បែប នេះ ហើយ ពួកគេ គ្មាន ផ្ទះ សម្បែង ឬបាត់ បង់ ក្រុ ម គ្រួសារ សាច់ ញាតិ ដែល អាច ពឹង អាស្រ័យ បាន ។  
យ៉ាង ណា មិញ ទីភ្នាក់ងារ ជន ភៀស ខ្លួន បាន និយាយ ថា ៖ « សម្រាប់ អ្នក ដែល គ្មាន កន្លែង ទៅ ឬ គ្មាន មធ្យោ បា យ ទៅ ណា ពួក គេ អាច ស្នាក់ នៅ ក្នុង ជំរុំ នានា ដែល បង្កើត ឡើង នៅ ជិត ព្រំដែន » ។
ទាក់ ទិញ នឹង ការណ៍ នេះ គណៈកម្មាធិការ តាលីបង់ បាន និយាយ នៅ ថ្ងៃ អាទិត្យ ថា ខ្លួន កំពុង ចែក ចាយ អា ហារ ទឹក ស៊ីម កាត ទូរស័ព្ទ សំលៀក បំពាក់ និង សាច់ ប្រាក់ នៅ តាម ច្រក ព្រំដែន សំខាន់ ៗ ចំនួន ២ រួម មាន ច្រក ព្រំដែន Torkham និង Spin Boldak ។ គណៈកម្មាធិការ បន្ត ថា គ្រួសារ ដែល ធ្វើ មាតុភូមិនិវត្តន៍ ថ្មី ក៏ កំពុង សិក្សា អំពី ប្រទេស អាហ្វហ្គានីស្ថាន ប្រព័ន្ធ អ៊ិស្លាម ការ រៀប ចំ ការ រស់ នៅ បណ្តោះ អាសន្ន ការ ចុះ ឈ្មោះ និង ការ ផ្លាស់ ទីលំនៅ ផង ដែរ ។
ទោះ បី ជា បែប ណា ក៏ ដោយ ភ្នាក់ងារ UN ព្រមាន ថា សីតុណ្ហភាព ចុះ ត្រជាក់ ខ្លាំង និង កង្វះ ទឹក ស្អាត និង អនាម័យ នាំ ឱ្យ មាន ការ កើន ឡើង នៃ ជំងឺ ឆ្លង និ ង កង្វះ អាហា រូបត្ថម្ភ ជា ដើម ៕
ប្រែសម្រួល៖ហួនឌីណា
 

ads banner