បុគ្គលស្វ័យនិយោជន៍ ជិតប្រាំបួនម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត
ភ្នំពេញ៖បុគ្គល ស្វ័យ និយោជន៍ និង អ្នក ក្នុង បន្ទុកជិតប្រាំបួន ម៉ឺន នាក់ បាន ចុះ ឈ្មោះ ចូល ជា សមាជិកបេឡាជាតិសន្តិសុខសង្គម (ប . ស. ស) តាម របប ភាគ ទាន ដោយ ស្ម័គ្រ ចិត្ត ក្រោយ ពេលមន្រ្តី នៃ បេឡាជាតិ នេះ បាន ចុះ ធ្វើ យុទ្ធនាកា រ ផ្សព្វ ផ្សាយ ពី របប នេះ ទៅ ដល់ អាជីវករ អ្នក រ ត់ ម៉ូតូ កង់ បី និង អ្នក ក្នុងប ន្ទុក ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយក រ ង បេឡាជាតិ សន្តិសុខ សង្គម (ប . ស . ស . ) បាន ឱ្យ ដឹង តាម រយៈ ហ្វេ សប៊ុក លោក នៅថ្ងៃ ទី ១១ ខែ ធ្នូ ថា បន្ទាប់ ពីកា រ ប្រកាស បើក យុទ្ធនាការ ផ្សព្វ ផ្សាយ ស្តីពី របប សន្តិ សុខ សង្គ ម ផ្នែក ថែទាំ សុខភាព តាម របប ភាគ ទាន ដោយ ស្ម័គ្រចិត្ត គិត មកដ ល់ ត្រឹម ថ្ងៃ ទី១ ១ ខែ ធ្នូ ឆ្នាំ មាន អាជី វករ អ្នក រត់ ម៉ូតូ កង់ បី អ្នក រត់ ម៉ូតូ ឌុប និង អ្នក ក្នុង បន្ទុក សមាជិក ប. ស . ស . សរុប ប្រមាណ ៨៨ ០០ ៥ នាក់ បាន ចុះ ឈ្មោះ ចូល ជាស មាជិក ប .ស . ស ។ ក្នុង នោះ បុគ្គល ស្វ័យ និយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មាន ចំនួន ៨៤ ៨៦៥នាក់ និងអ្ន ក ក្នុង បន្ទុក សមាជិក ប . ស . ស មាន ចំនួន ៣ ១៤០ នាក់ ។
លោក បញ្ជាក់ ថា ៖ «ប . ស . ស នឹង បន្ត ពង្រីក ការ ផ្សព្វ ផ្សាយ របស់ ខ្លួន ឱ្យកា ន់ តែ ទូ លំ ទូ លាយ បន្ថែម ទៀត ធ្វើ យ៉ាង ណា ឱ្យ បង ប្អូន ប្រជាពលរដ្ឋ កម្មករ និយោជិត ពិសេស ប្រជាពលរដ្ឋ ដែ ល ជា អ្នក ប្រកប របរ ផ្ទាល់ ខ្លួន ទទួ ល បាន ការ យល់ ដឹង កាន់ តែ ច្បាស់ និង ស៊ី ជម្រៅ ស្តី ពី របប សន្តិសុខ សង្គម ផ្នែក ថែទាំ សុខភាព តាមរ បប ភាគ ទា ន ដោយ ស្ម័គ្រ ចិត្ត ដែល រាជ រដ្ឋាភិបាលក ម្ពុជា បាន សម្រេច ប្រកាស ដាក់ ឱ្យ អនុវត្ត នា ពេល នេះ » ។
បើ លោក ហេង សុផាន់ណារិទ្ធ តាម រយៈ ការ ចុះ ធ្វើ យុទ្ធនាការផ្ស ព្វ ផ្សាយ ពី របប នេះ អស់ រយៈ ពេល ជាង ២០ ថ្ងៃ កន្លង មកឃើញ ថា មាន ប្រជាពលរដ្ឋ យ៉ាង ច្រើន បាន យល់ ច្បាស់ ពី អត្ថ ប្រយោជន៍ របប សន្តិសុខ សង្គ ម ផ្នែក ថែទាំ សុខភាព នេះ។
លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេ ដ្ឋកិច្ច ក្រៅ ប្រព័ន្ធ (IDEA) បាន ប្រាប់ ឱ្យដឹង ថា វា ជារឿ ង ប្រសើរ ណាស់ ដែល មក ដល់ ពេល នេះ មាន បុគ្គល ស្វ័យ និយោជន៍ ជាច្រើន បានម ក ចុះ ឈ្មោះ ចូ ល ជា សមាជិក ប .ស .ស ក្រោយ ពេល ដែល ក្រសួង ការ ងារ និង បេឡាជាតិរបប សន្តិ សុខ សង្គម បាន ដាក់ ចេ ញ នូវផែ ន ការ ផ្សព្វ ផ្សាយ របប សន្តិ សុ ខ សង្គម ផ្នែក ថែទាំ សុខភាព តាម រប ប ភាគ ទាន ដោយ ស្ម័គ្រ ចិត្ត ទៅ ដ ល់ ប្រជាពលរដ្ឋ ជាងមួយលាន នាក់ ។
លោកបាន បន្ត ថា ស្របពេ ល ប . ស . ស កំពុង ជំរុញ ការ ផ្សព្វ ផ្សាយ ឱ្យបុ គ្គល ស្វ័យ និយោជន៍ ទៅ ចុះ ឈ្មោះ ជា ស មាជិកនេះដែរ ប . ស . ស ខ្លួន ឯង ក៏ ត្រូវ ពង្រឹង ការ ផ្ដល់ សេវា សុខាភិបាល ឱ្យ មាន គុណ ភាព ជា ពិសេស ពង្រី ក មន្ទីរ ពេទ្យ ដែល ជា ដៃគូ ឱ្យ កាន់ តែ ច្រើន ផងដែរ ។
សូម បញ្ជាក់ ថា របប សន្តិ សុខ សង្គម ផ្នែ ក ថែទាំ សុខភាព តាម របប ភាគ ទាន ដោយ ស្ម័គ្រ ចិត្ត សម្រាប់ បុគ្គល ស្វ័យ និយោជន៍ និង អ្នក ក្នុង បន្ទុក សមាជិក ប . ស . ស ត្រូវ បាន រាជ រដ្ឋាភិបាល ប្រកាស ដាក់ ឱ្យ អនុវត្ត ជា ផ្លូវ ការ កាល ពី ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លង ទៅ នេះ។




ក្រសួង ការ ងារ បាន រៀប ចំ ផែនការ ផ្សព្វ ផ្សាយពីរបបនេះឱ្យបាន ចំនួន ៤ ០០០ លើក ទៅ កាន់ ក្រុម គោលដៅ សរុប ប្រមាណ ១ ,២លាន នាក់ ដែលគិតមកដល់ពេលនេះ គឺជាង២០ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វ ផ្សាយរយៈពេល ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាព ល រដ្ឋ ៕
ដោយ៖ជា សុខនី