ឯកឧត្តមឧបនាយករដ្ឋមន្រ្តី៖ការជួបនិវត្តន៍ជននិងមានពិការភាព គឺដើម្បីថ្លែងអំណរគុណចំពោះការលះបង់

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ក្នុង ពិធី សំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីរាជការក្រសួងដែល មានពិការភាព និងក្រុមការងារសកម្មភាពជនពិការក្រសួង ឆ្នាំ២០២៣ នៅថ្ងៃទី ១៥ ខែធ្នូនេះថា ការជួបជុំគ្នានាពេលនេះគឺដើម្បីថ្លែង អំណរគុណចំពោះការលះបង់អស់ពីកម្លាំងកាយ ចិត្ត របស់និវត្តន៍ជន និងមន្ត្រី រាជការដែលមានពិការភាព ក្នុងការបំពេញការងារនារយៈ កាល កន្លងមក រួមចំណែកបម្រើដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍស្ថាប័ន និង ប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកទល់បច្ចុប្បន្ននេះ។

ក្នុងពិធីនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន លើកឡើងពីសភាពការណ៍នយោបាយទាំងក្នុងតំបន់ និងពិភពលោក បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រួមនិងសច្ចភាពប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល រហូតមក មានសន្តិភាព ពេញលេញ និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជាគតិសម្រាប់និវត្តន៍ជន និងមន្ត្រីរាជការដែលមាន ពិការភាពបានស្ដាប់ និងស្វែងយល់អំពីបទពិសោធន៍ល្អៗ និងអ្វីដែលគួរ ជៀសវាងព្រមទាំង យល់ដឹង អំពីសភាពការណ៍នយោបាយទូទៅ ទាំងក្នុងប្រទេស តំបន់និងពិភពលោក។

ប្រភព៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner