ឯកឧត្តម នេត្រ ភក្ត្រា បើកកិច្ចប្រជុំនិងប្រកាសក្រុមការងារ រាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តក្រចេះ
(ខេត្តក្រចេះ )៖ បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំ ដើម្បីប្រកាស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៧ របស់ ខេត្តក្រចេះ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ ដែលជាសមាសភាព អញ្ជើញមក ពីក្រសួងស្ថាប័ននានា ។ ដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលខេត្តក្រចេះបាន ថ្លែងថាក្រុមការងារដែលបង្កើតឡើងនេះ គឺជាបណ្តុំធនធានមនុស្ស និងជាកម្លាំងស្នូលដើម្បីចូលរួមគាំទ្ររដ្ឋបាល ខេត្តក្រចេះ ក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងចូលរួមដោះ ស្រាយ បញ្ហា ប្រឈមនានារបស់ពលរដ្ឋក្នុងខេត្តក្រចេះ។
ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តនិងអាជ្ញាធរក្រុងស្រុកនៃខេត្តក្រចេះ ប្រធានក្រុមការងារបានចែកសមាសភាពនៃក្រុមការងារចុះមូលដ្ឋានចុះមូលដ្ឋានក្រុងស្រុកដោយក្នុងនោះ៖ ១-ក្រុមការងារចល័តនៃក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដែលជាបណ្តុំថ្នាក់ដឹកនាំជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាដែលនឹងចុះជួយក្រុមការងារក្រុងស្រុកនានាតាមការចាត់តាំង។ ២-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមាន ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន។ ៣- ក្រុម ការ ងារ រាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដឹកនាំឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៤-ក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះដឹកនាំដោយ ឯកឧត្តម ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៥-ក្រុមការងាររាជរដ្ឋា ភិ បាល ចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះដឹកនាំដោយឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៦-ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្នូល ខេត្តក្រចេះដឹកនាំដោយឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៧-ក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរដឹកនាំដោយឯកឧត្តម ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ។ ៨-ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងក្រចេះដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានខេត្តក្រចេះ។ អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ ត្រូវបាន ប្រគល់ ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ។ តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុម ការងារ ត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ប្រធាន ក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមការចាំបាច់។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបម្រើ ប្រជា ពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែល បានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា អោយបន្ត ដឹកនាំ ប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាព ទៅមុខ ទៀត។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើត ឡើង នេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន ៕
ដោយ ៖ ង៉ាន់ ទិត្យ








