អគ្គលេខាធិការសហព័ន្ធកីឡាគ្រីកឃីត ៖ កីឡាករ ប្រឹងប្រែងហ្វឹកហាត់ និងប្រកួត ដើម្បីជាប់ជម្រើសជាតិដោយគុណភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក នូ សុផល អគ្គលេខាធិការ សហព័ន្ធកីឡាគ្រីកឃីតកម្ពុជា បានដាស់តឿនកីឡាករការិនីគ្រីឃីត ចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ឲ្យប្រឹងប្រែងហ្វឹកហាត់និងខិតខំប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីជាប់ជាកីឡាករកីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២៤ តៀមចូលរួមការប្រកួតកីឡាអន្តរជាតិនានា ពិសេស កីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ។

លោកថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលសហព័ន្ធកីឡាគ្រីកឃីតកម្ពុជារៀបចំឡើងរយៈពេល ២ថ្ងៃនេះ គឺជាការប្រកួតមួយដែលបានផ្តល់ឱកាសឲ្យកីឡាករការិនីយើងទាំងអស់គ្នាបញ្ចេញនូវសមត្ថភាព ដើម្បីទទួលបានឱកាសចូលរួមជាក្រុមជម្រើសជាតិហ្វឹកហាត់បំបន់ដោយគ្រូជំនាញរបស់សហព័ន្ធឈានទៅរកការប្រជែងមេដាយជូនជាតិ ដោយគុណភាពសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។ ដូច្នោះហើយ ការប្រកួតនាពេលនេះ សូមឲ្យកីឡាករការិនីប្រកួតដោយចូលរួមគោរពនូវលក្ខខ័ណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវ និងលេងដោយយុត្តិធម៌ ព្រោះការប្រកួតនូវពេលនេះ ជាបទពិសោធន៍ ដែលយើងត្រូវរៀនសូត្រ មុននឹងយើងឈានជើងចូលរួមចូលរួមប្រកួតនៅក្រៅប្រទេសតំណាងជាតិទាំងមូល។

ទន្ទឹមជាមួយគ្នានេះ អគ្គលេខាធិការ សហព័ន្ធបានគូសបញ្ជាក់ទៀតថា គ្រីកឃីតរបស់កម្ពុជា គឺជាប្រភេទកីឡាមួយថ្មីដែលទើបតែនិងកកើតប៉ុណ្ណោះ ។ ដូច្នោះទាមទាឲ្យកីឡាករការិនី និង ថ្នាក់ដឹកនាំយើងទាំងអស់គ្នាចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានផុសផុល ដើម្បីឲ្យប្រភេទកីឡាថ្មីមួយនេះ ត្រូវបានស្គាល់ច្រើនទូទាំងប្រទេស ដែលជាការគៀគរឲ្យមានក្រុមចូលរួមប្រកួតប្រជែងបានកាន់ច្រើន ចំរាញ់បាននូវធនធានកីឡាករការិនីល្អៗជាជម្រើសជូនសហព័ន្ធ ។

ជាមួយគ្នានេះ លោក អគ្គលេខាធិការថា នូវពេលខាងមុខនេះ សហព័ន្ធនឹងបញ្ជូនគ្រូជំនាញៗរបស់សហព័ន្ធចុះបណ្តុះបណ្តាលនៅតាមខេត្ត ដែលជាការពង្រីកឲ្យបាននូវធនធានគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល ដើម្បីជំរុញអភិវឌ្ឍកីឡាគ្រីកឃីតរបស់កម្ពុជាឲ្យកាន់តែមានសក្កានុពល ។

ឯកឧត្តម ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា មានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ជាការប្រកួតមួយសំខាន់ខ្លាំងណាស់ ក្រុមដែលលេងបានចំណាត់ល្អ ឬកីឡាករកីការិនីមានសមត្ថភាពលេចធ្លោនឹងត្រូវបានសហព័ន្ធជ្រើសរើសឲ្យជាប់ជាជម្រើសជាតិហ្វឹកហាត់បំប៉នសមត្ថភាពចូលរួមការប្រកួតអន្តរជាតិតំណាងប្រទេសកម្ពុជា ។

លោកថា បច្ចុប្បន្ននេះ កីឡាករការិនីដែលមានសមត្ថភាព គឺមានជីវភាពធូធាណាស់មិនដូចមុននោះទេ ព្រោះមានរង្វាន់លើកទឹកចិត្តជាច្រើនសម្រាប់អ្នកដែលមានសមត្ថភាពដណ្តើមបានមេដាយជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ។ដូច្នោះហើយ សូមកីឡាករការិនីទាំងអស់ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រកួតដោយគោរពនូវគោលការណ៍បច្ចេកទេស លេងដោយយុត្តិធម៌ត្រឹមត្រូវ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគ្រីកឃីតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ មាន២វិញ្ញសា គឺប្រកួតក្រុមនារី និងប្រកួតក្រុមបុរស សរុបក្លិបចូលរួមមានចំនួន៤ តាកែវ សៀមរាប ភ្នំពេញ និងកំពង់ធំ ដោយធ្វើការប្រកួតមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃ១៦ និងបញ្ចប់ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner