បណ្តាញតេលេក្រាម (Profile Telegram )របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានជនខិលខូចក្លែងបន្លំយកទៅប្រើប្រា់ស់
អត្ថបទដោយ៖
ថេត វិចិត្រ
(ភ្នំពេញ)៖ មានជនអនាមិកបានប្រើប្រាស់ Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញក្នុងបណ្តាញតេឡេក្រាម(Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ បណ្តាញតេឡេក្រាម (Telegram) ពិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666 ។
នេះបើតាមសេចក្តីជូនដំណឹងជាបន្ទាន់របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ។
អាស្រ័យហេតុនេះសូមសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយនឹង តេឡេក្រាម (Telegram) ក្លែងក្លាយដូច មានក្នុងសេចក្តីជូនដំណឹងនេះដោយឈប់ផ្ញើឬវេរប្រាក់ទៅជនអនាមិកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញសូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








ថេត វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។