រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡង ប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ២៥០នាក់ ស្របទៅតាមគន្លឹះវិធាន ការថ្មី

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារ សាធារណៈ បានមានប្រសាសន៍ថាក្នុង ឱកាស ខួប៤ខែនៃ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយការ ជ្រើស រើសនៃការប្រឡង មន្រ្តីកសិកម្មឃុំ២៥០នាក់ នេះក៏ជាការរៀបចំនៃការជ្រើសរើសទៅតាមអ្វីដែលជាវិធានការដូចគ្នាដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការប្រឡងនេះបានរៀបចំ ជា៣ ដំណាក់កាលហើយលទ្ធផលនៃការប្រឡង ប្រជែង ជ្រើសរើស មន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ ដំណាក់ កាលទាំងអស់ ។ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ការកែនិងការបូក ស្រង់ពិន្ទុ ។ពោល គឺ បេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិត ប្រាកដ ជាប់ដោយមោទនភាព។ចំណែក ធ្លាក់ដោយ អស់ចិត្ត។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំប្រឡងបានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបញ្ចប់ដំណើរ ការប្រឡង និងកំណែវិញ្ញាសានៃការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ក្រសួង នឹងជ្រើសរើសបេក្ខជនបម្រុងក្នុងមួយស្រុកចំនួន ១០ នាក់ ក្នុងករណីដែលបេក្ខជនជាប់ជាស្ថាពរបោះបង់ នឹងដាក់អ្នកបម្រុងជំនួស។

ស្របពេលនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនៅពេលនេះសូមកុំបោះបង់ចោល ខណៈដែលតម្រូវការមន្រ្តីកសិកម្ម នៅមានជាងមួយពាន់នាក់ទៀត ហើយប្អូនៗត្រូវចូលរួម ប្រកួតប្រជែងបន្តថែមទៀត ទៅតាមក្រសួងស្ថាប័ន ផ្សេងៗ ទៀតក្រៅពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក៏អាចប្រឡងចូលក្រសួងមុខងារសារធារណៈ នៅពេលមានការរើសមន្រ្តីនាពេលខាងមុខផងដែរ។

ឯកឧត្តម យក់ ប៊ុនណា ប្រធានអនុគណៈកម្មការ កំណែបានឱ្យដឹងថា ក្នុងការប្រឡងជ្រើសរើសនេះ បានធ្វើឡើងទៅលើវិញ្ញាសា ជំនាញផ្នែកកសិកម្ម ផ្នែកភាសាអង់គ្លេស និងពហុចម្លើយទូទៅ ដើម្បីវាស់ ស្ទង់សមត្ថភាពរបស់បេក្ខជន។ រីឯការវាយតម្លៃ របស់ គណៈកម្មការ ទាល់តែបេក្ខជនទទួលបានពិន្ទុ លើស ពី៥០ភាគរយ ទើបគណៈកម្មការវាយតម្លៃឱ្យជាប់។

ក្នុងដំណាក់កាលនៃការកែ គឺមានភាពសុក្រឹតខ្លាំង ដោយអ្នកកែ គឺជាគ្រូជំនាញ និងមានត្រួតពិនិត្យការ កែចំនួន២ដង ។ជាពិសេសរាល់ការកែមានការ ត្រួត ពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយបន្ថែម ។ចំណែកការស្រង់ពិន្ទុក៏មានការត្រួត ពិនិត្យផ្ទៀងផ្ទាត់ យ៉ាងល្អិតល្អន់ចំនួន៣ដងផងដែរ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តី កសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនជាង៣ពាន់នាក់ បានចូលរួមប្រកួតប្រជែង។ មន្រ្តីកសិកម្មទាំង២៥០នាក់ ដែលបានជាប់ជាស្ថាពរ នេះ នឹងត្រូវទៅបំពេញការងារនៅក្នុងខេត្តចំនួន១៧ ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២៤៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner