សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងស្ថាប័នរដ្ឋ គឺជាកិច្ចការសំខាន់

ភ្នំពេញ៖ ការពង្រឹងស្ថាប័នរដ្ឋគឺជាកិច្ចការសំខាន់ដូចជាការជ្រើសមន្រ្ដីថ្មីនិងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួងស្ថាប័នជាដើម ។ នេះជាការបញ្ជាក់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធី បិទ សន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ ។

សម្តេចធិបតី បានបន្តថា ទាក់ទងទៅនឹងគោលដៅ អាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុង អាណត្តិទី៧នេះ ការពង្រឹងស្ថាប័នរដ្ឋ គឺជាកិច្ចការ សំខាន់ ដូចជា ការជ្រើសរើសមន្រ្ដីថ្មី និងការកែសម្រួល រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង ស្ថាប័នជាដើម ។
សម្ដេចបានបញ្ជាក់ថា ការពង្រឹងស្ថាប័ន តួនាទី ភារកិច្ច ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនេះ គឺជាកិច្ចការ សំខាន់ ដើម្បីធានាដល់ការដឹកនាំ និងអនុវត្តការងារ ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យសម្រេច បាន តាមគោលដៅ និងផែនការដែលបានកំណត់ និងដាក់ ចេញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គ្រប់ ក្រសួង ស្ថាប័ន ធ្វើការពង្រឹងសមត្ថភាពមន្រ្ដី និង ពិនិត្យមើលឡើងវិញ នូវរចនាសម្ព័ន្ធរបស់ក្រសួងដែល មិនចាំបាច់ឬត្រូវផ្លាស់ប្ដូរខណៈដែលអាណត្តិទី៧នេះគឺជាអាណត្តិពង្រឹងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ជា ជាង ពង្រីកបន្ថែម ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner