ពិធីប្រកាសប្រធាន និង អនុប្រធាន ក្រុមការងារ គណបក្យប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តកែប

(ខេត្តកែប)៖ ពិធីនេះប្រព្រឹត្តទៅនៅ ទីស្នាក់ការគណ:បក្សប្រជាជន កម្ពុជា ខេត្ត កែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈប្រចាំការនៃគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯក ឧត្តម លោកជំទាវ ដែលជា ប្រត្តិ ភូ អមដំណើរផងដែរ ក្នុងនោះបានប្រកាសប្រធាន និងអនុប្រធាន ក្រុម ការងា រ គណបក្សចុះមូលដ្ឋានខេត្ត ដោយសម្រួលភារកិច្ច ឯកឧត្តម កិតិ្តសេដ្ឋាប ណ្ឌិត ចម ប្រសិទ្ធ ពីប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត ចាត់តាំង លោកជំទាវ ចម និម្មល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជំនួស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងសម្រួលភារកិច្ច ឯកឧត្តម អាន ហេ ពីអនុប្រធានទី ១ ក្រុមការងារគណបក្សចូលមូលដ្ឋានខេត្តចាត់តាំង ឯកឧត្តម កែន សត្ថា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជំនួសឯកឧត្តម អាន ហេ។

ថ្លែងក្នុងពិធីប្រកាស ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកែប នាពេលនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តការងារទទួលបាន លទ្ធផលយ៉ាងល្អប្រសេីរ រយៈពេលកន្លងមក។

សម្តេចវិបុលសេនាភក្តី ក៍បានជំរុញឱ្យ លោកជំទាវ ឯកឧត្តម ខិតខំ បន្តដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ធ្វើយ៉ាងណាសម្រេច ឱ្យបាន នូវ សមិទ្ធផលធំៗ និងថ្មីៗបន្ថែមទៀត ដើម្បីអនាគតដ៏រុងរឿងរបស់ខេត្តកែប ក៏ដូចជារបស់ប្រទេសជាតិមាតុភូមិយើងផងដែរ ៕

ដោយ ៖ សិលា សារិន

ads banner