សម្ដេចភក្តីអនុប្រធានគណបក្សអញ្ជើញចូលរួមប្រកាសប្រធាននិងអនុប្រធានក្រុមការងារគណបក្យប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប

កែប ៖ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកែបបានរៀបចំពិធីប្រកាស ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដោយចាត់តាំងលោកជំទាវ ចម និម្មល ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកែបជំនួសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម កែន សត្ថា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែបជំនួសឯកឧត្តម អាន ហេ។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិង ជា ប្រធាន គណៈប្រចាំការគណ:អចិន្ត្រៃយ៍គណ:កម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះ មូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុកខេត្ត ដែលបានយកចិត្តទុក ដាក់និងខិតខំប្រឹងប្រែងអនុវត្តការងាររហូតទទួលបានលទ្ធផល យ៉ាងល្អប្រសើរ រយៈពេលកន្លងមក។
សម្តេចភក្តីក៏បានជំរុញឱ្យលោកជំទាវ ឯកឧត្តមដែលទើប ប្រកាស ថ្មីត្រូវខិតខំបន្តដឹកនាំក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្តកែប ធ្វើយ៉ាងណាសម្រេចឱ្យបាននូវសមិទ្ធផល ធំៗនិងថ្មីៗបន្ថែមទៀតដើម្បីអនាគតដ៏រុងរឿងរបស់ខេត្តកែបក៏ដូចជារបស់ ប្រទេសជាតិ៕
ដោយ ៖ សិលា សារិន

ads banner