ជនសង្ស័យ ៧៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៣ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១១នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៥០នាក់ស្រី ៦នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៩០៦១,២០ក្រាម និង១០កញ្ចប់តូច។
មេតំហ្វេតាមីន(Wy) ស្មើ ៥៥,៦៩។
កេតាមីន(Ke) ស្មើ ១០១៩,៦០ក្រាម។
អុិចស្តាសុី(mdma) ស្មើ ២៦០៤៧,០៨ក្រាម ។
នីមេតាហ្សាប៉ាម(N-Zapam) ស្មើ ២៩៦៦,០ក្រាម ។ លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕