គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៦នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ មិនគោរពភ្លើងសញ្ញា ១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ១លើក ស្លាប់ ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ៣នាក់ ប្រជែងគ្រោះថ្នាក់ ៣លើក ស្លាប់ ១នាក់និងស្រវឹង ១លើក ស្លាប់ ១នាក់ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner