ប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន២០០គ្រូសារនៅសង្កាត់គោកចក បានទទួលអំណោយពីសប្បុរសជនសិង្ហបូរី

សៀមរាប៖ កាលរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពល រដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ មកពីភូមិចំនួន០៨ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសមាគម សង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ផ្តល់តាមរយៈឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។

ពិធីនេះធ្វើនៅក្នុងបរិវេណវត្តប្រាសាទគោកចក ដោយមានការ និមន្ត នឹងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម ប៊ុន ថាឬទ្ធិ លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេសសិង្ហបូរី និង សហការី ព្រមទាំងមន្រ្តីជា អាជ្ញាធរ មូលដ្ឋាន។

ក្នុងឱកាសនេះលោក ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេស សិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូ សមាគម សង្រ្គោះជីវិត គឺជាសមាគម ធ្វើសកម្មភាព មនុស្ស ធម៌ នៅលើកពិភពលោកនេះ ។ លោកបានបន្តថា អំណោយដែល ចែកជូននាពេលមានចំនួន តិចតូចតែនឹងជួយសម្រាលនូវការ ខ្វះខាតរបស់បងប្អូនបានមួយរយៈ។ សមាគមរបស់ លោក នឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាត នៅតំបន់មូលដ្ឋានផ្សេងៗទៀតផង។

ចំណែកឯកឧត្តម ប៊ុន ថាឬទ្ធិ បានថ្លែងអំណរគុណដល់ សមាគម សង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមាន ចិត្ត សប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួម ដោះស្រាយ ទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីវិបត្តិនៃជម្ងឺកូវីដ១៩ ។

ឯកឧត្តម បានសំណូមពរដល់សមាគមឱ្យ បន្តសកម្មភាព នៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានជាដើម។
សូមជម្រាបថាអំណោយដែលបានចែកជូនមាន អង្ករ មី ប្រេងឆា ទឹកស៊ីអ៊ីវនិងថវិកាមួយចំនួន៕
ដោយ៖ ស៊ាន សុផាត

ads banner