ព្រះសង្ឃវត្តស្វាយចេកចាស់ ដុតសំរាមរាលដាលឆេះរោង ដាក់ឈើផ្អើលទាំងយប់

ស្វាយរៀង៖ ករណីអគ្គិភ័យមួយបានកើតឡើង នៅក្នុង វត្ត ស្វាយ ចេកចាស់ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងកាលពីម៉ោងជាង១០យប់ បន្ទាប់ ពីព្រះសង្ឃបានបោសសំរាមរួចដុតបណ្ដាលឱ្យរាលឆេះរោងដាក់ឈ្មោះក្នុងវត្ត។ក្នុងហេតុការណ៍នេះពុំបណ្ដាល ឱ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ តែរោងដាក់ឈើនិងឈើដែល រក្សាទុកក្នុងរោងបានឆេះស្ទើរទាំងស្រុង។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃគង់ ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោង ប្រមាណ៧-៨យប់ព្រះសង្ឃក៏បានឡើងទៅសឹងលើកុដិបាត់ទៅ។លុះដល់ម៉ោងជាង១០ ស្រាប់តែឮ សំឡេងឆេះ បង្កការ ភ្ញាក់ ផ្អើលព្រះសង្ឃហើជួយពន្លត់ តែភ្លើងមិនអាចពន្លត់បាន ក៏រាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គិភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០ភាគរយ។

សមត្ថកិច្ចបញ្ជាក់ថាក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ចាប់ពីម៉ោងជាង១០រហូតម៉ោងជាង ៥ទៀបភ្លឺ ទើបភ្លើងរលត់ ទៅវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើ ដែលឆេះនោះគេពុំ ទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេព្រោះសមត្ថកិច្ចកំពុងធ្វើការ ។ក្នុងហេតុការណ៍នេះ មិនរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើរទាំងស្រុងតែម្តង៕
ដោយ៖នុត នាង

ads banner