ជនសង្ស័យ ៥៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី២៤ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២០នាក់ស្រី ៣នាក់ ដាំដុះ ១ករណី ឃាត់ ០នាក់ស្រី ០នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាង ដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៩៨,៨៥ក្រាម និង៥កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ៤,៦៤ក្រាម។ កេតាមីន(Ke) ស្មើ ២៥៨,០៦ក្រាម ។ អុិចស្តាសុី(mdma) ស្មើ ៦៦,២៣ក្រាម។ កញ្ឆា ស្មើ ៣២,៩៧ក្រាម និង៩២៤១ដើម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕