សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បាន រថយន្តដឹក ប្រហិតខុសច្បាប់ជាង ២តោន
ខេត្តកំពង់ឆ្នាំង៖ ប្រហិតខុសច្បាប់ជាង ២តោន ត្រូវបានសមត្ថកិច្ច នគរបាល ប្រឆាំងបទល្មើសសេ ដ្ឋកិច្ច ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន នៅវេ លាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៣ ខែធ្នាំ២០២៣ នៅចំណុចចន្លោះ គីឡូម៉ែត្រ លេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹក ហូត ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។ វត្ថុតាងខាងលើនេះសមត្ថកិច្ច បានប្រគល់ជូន មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបា លខេត្តកំពង់ឆ្នាំងចាត់ការ តាមនីតិ វិធីច្បាប់។
លោក នួន សុភក្តី នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរ បាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការ សម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបាន ស្ទាក់ចាប់បានរថយន្តធុនតា្រ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ BM 9649 ដែលបានដឹកប្រហិតចម្រុះជាង ២តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងភ្នំពេញ។
ក្នុងករណីនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែខេត្ត បាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។ វត្ថុតាង និងមនុស្ស២នាក់ខាងលើនេះ ត្រូវបា នសមត្ថកិច្ចបញ្ជូនទៅកាន់មន្ត្រី ជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុ វត្តបន្តតាមនីតិវិធី។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការ ដឹកជញ្ជូន ប្រហិតចម្រុះខាងលើនេះគឺខុសច្បាប់ដែលបានហាមឃាត់ ការដឹក ជញ្ជូន និងលក់លើទីផ្សារជាដាច់ខាត។
សូមបញ្ជាក់ សមត្ថកិច្ចនិងមន្ត្រីជំនាញបានយកសាច់ប្រហិតទាំងនោះទៅធ្វើការ ដុតកម្ទេចចោល នៅព្រឹកថ្ងៃទី 24 ខែធ្នូឆ្នាំ 2023នេះ ៕
ដោយ ៖ សុខ គឹមសៀន



