ក្រសួងមហាផ្ទៃកំពុងជំរុញឱ្យអាជ្ញាធរទាំង ២៥រាជធានីខេត្ត ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងមហាផ្ទៃកំពុង​ចុះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ទាំង២៥រា​ជធានី​ខេ​ត្តពង្រឹងកា​រ​អនុវត្ត​គោល​នយោបាយ​ភូមិ​ ឃុំ-សង្កាត់ មាន​សុវត្ថិភាព ដែល​ផ្ដោត​ទៅលើ​​ការ​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​ការ​ជួញ​ដូរ និងកា​រ​ប្រើ​ប្រាស់​គ្រឿ​ង​ញៀន​នៅ​ក្នុង​សហគមន៍​។

ឯកឧត្តម ទូច សុខៈ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ឱ្យដឹ​ង​នៅ​ថ្ងៃ​២៥ ខែ​ធ្នូ​ថា លក្ខណៈ​សម្បត្តិ​គោ​ល​នយោបាយភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាព​មានប្រាំពីរ​ចំណុចសំខាន់ ដែល​មន្ត្រីក្រសួងកំពុងចុះ​ពង្រឹងការអ​នុ​វត្តគោលនយោបាយនេះ គឺនៅទូទាំង​រាជធានី​ខេត្តរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រ​ក​បដោយប្រសិទ្ធភាព ធានាដល់បរិយាកាសសង្គម ដែលមានសន្តិភាព និងសុវត្ថិភាពល្អប្រសើរ ជាពិ​សេ​​សផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។​

បើតាមអ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ ចំណុច​គោលសំខាន់ទាំង​នេះរួមមាន៖ ​ទី​១. ផ្តល់​សេវា​សាធារណៈ ជា​ពិសេស ​សេវា​រដ្ឋបាល​ប្រកប​ដោយ​គុណភាព តម្លាភាព និង​ទទួល​បាន​ជំនឿ​ទុក​ចិត្ត, ទី​២​. គ្មានបទល្មើ ស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣. មានសណ្តាប់ធ្នា ប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ និងទី៧. គឺ​ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភា​ព។

​ឯកឧត្តម ទូច សុខៈ បាន​ថ្លែងថា ការចុះទៅជំរុញពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ បានជាថ្នាក់ដឹកនាំបង្កើតឡើង ដែលក្នុងនោះក្រសួងជាអ្នកជួយគាំទ្រ ត្រួតពិនិត្យដល់មន្ត្រីថ្នាក់ក្រោមជាតិដែលប្រឈមបញ្ហាផ្សេងៗ។រាល់ការត្រួតពិនិត្យទាំងអស់ហ្នឹង គឺមិនមែនដាក់បន្ទុកកំហុសលើថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែយើងចូលរួមគាំទ្រ និងផ្ដល់អនុសាសន៍ផ្សេងៗជូនពួកគាត់។

​នៅអាណត្តិថ្មីនេះដែរ​ ក្រសួងមហាផ្ទៃ ក៏បានដាក់ទិសដៅអាទិភាពចំនួន ៦ចំណុច ដោយផ្តោតលើ​បញ្ហាគ្រឿងញៀន, បញ្ហាចរាចរណ៍, បញ្ហាបទល្មើសនានា ដែលកើតឡើងនៅតាមមូលដ្ឋាន, ការគ្រប់គ្រងក្រុមក្មេងទំនើង, បញ្ហាការជួញដូរមនុស្ស និង ញ្ហាដែលកើតឡើងនៅតាមបណ្ដាព្រំដែនជាប់ប្រទេសកម្ពុជា។​ ​ទិ​សដៅអាទិភាពទាំងនេះ គឺមិនមែនសម្រាប់តែអនុវត្តនៅឆ្នាំ២០២៤ខាងមុខនេះនោះទេ ប៉ុន្តែវាជាទិសដៅសម្រាប់អនុវត្តក្នុងអាណត្តិទី៧នេះតែម្តង។ នេះបើតាមការ​លើកឡើងបន្ថែមពីឯកឧត្តម ទូច សុខៈ។

​ឯកឧត្តមបាន​បន្ថែមថា ៖ «ទិសដៅអាទិភាពទាំង ៦ចំណុចនេះ វាក៏ស៊ីចង្វាក់​គ្នាទៅនឹងលក្ខណៈសម្បត្តិនៃគោ​​លនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ។ដូច្នេះមន្ត្រីក្រសួងដែលចុះទៅធ្វើការ​ផ្សព្វផ្សាយ និង​ជំរុ​ញលើការងារនេះ​ នឹង​ណែនាំ​ឱ្យអាជ្ញាធរខេត្តផ្តោតលើការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយ និងឈានទៅ​​ដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍»។

សូមបញ្ជាក់ថា នៅក្នុងខែធ្នូនេះ ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីចុះទៅជំរុញពង្រឹងការអនុវត្តគោលភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន​ចំនួន ៥ខេត្ត​ហើយ ។ក្នុងនោះ​​មាន ខេត្តបាត់ដំបង កំពង់ស្ពឺ មណ្ឌលគិរី ព្រៃ​វែង និងខេត្តព្រះសីហនុ​៕

ដោយ៖ជា សុខនី

ads banner