ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១០ករណី ថ្ងៃទី២៥ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១១នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី២៥ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៣៦,២៧ក្រាម និង២៩កញ្ចប់តូច ។ លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕