ក្មេងទំនើងប្រុស ស្រី ជិត ៣០០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការ ណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈបទល្មើសហិង្សា វ៉ៃកាប់ចាក់នៅលើដងផ្លូវកំពុងកើតមាន ឡើងដោយសារក្មេងទំនើង ។
ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងប្រុសស្រីទាំងអស់គឺចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននឹងធ្វើការណែនាំរួចអនុញ្ញាត ឲ្យទៅគេ ហដ្ឋានវិញ ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕