ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិដាក់គោលដៅអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្ដសៀមរាប
សៀមរាប៖នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បាន អញ្ជើញជាអធិបតីក្នុងបិទសន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្ដ សៀមរាប។ក្នុងឱកាសនេះឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយ ចំនួន ដល់រដ្ឋបាលខេត្តសម្រាប់អនុវត្តបន្ត ។
នាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈ នយោបាយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ប្រកប ដោយ ទស្សនៈវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។
ឯកឧត្តមបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោត លើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័ន រដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ។

ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដមបានផ្តល់ការណែនាំលើកិច្ចការ អាទិភា ពសំខាន់ៗ មួយចំនួន រួមមាន ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិ ឱ្យបានរឹងមាំ ដែលមានកងកម្លាំងនគរបាលជាតិ កង កម្លាំងមាន សមត្ថកិច្ចគ្រប់ផ្នែកជាស្នូល និងជាបង្អែករបស់ប្រជាជន ។ត្រូវលើក កម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន គ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿង ញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងរួមចំណែកការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី និងបន្តជំរុញកិច្ច សហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រឆាំង រាល់សកម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រឆាំងប្រទេសជិតខាង។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា យើងបន្តជំរុញចលនា អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បី លើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ពង្រឹងការអនុវត្តកម្មវិធី កំណែ ទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ គឺជាកំណែ ទម្រង់ដ៏មានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធ អភិបាលកិច្ច របស់រាជរដ្ឋាភិបាល ។
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាបមានប្រសាសន៍ថា រដ្ឋបាលខេត្ដ បានសម្រេចបាននូវសមិទ្ធផលជាច្រើនគួរ ឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ រួមមាន គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្ត បានដឹកនាំ គ្រប់គ្រង និងរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់- សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន បានល្អប្រសើរ ដែលបង្ហាញ ឱ្យឃើញថាបទល្មើសព្រហ្មទណ្ឌ គ្រឿង ញៀន ជួញដូរមនុស្ស មានការថយចុះគួរឱ្យកត់សម្គាល់។ ការបំពេញ ការងាររដ្ឋបាលទូទៅ ការផ្តល់សេវាសាធារណៈ ការផ្តល់សេវាច្រកចេញ ចូលតែមួយ ការអនុវត្តនូវមុខងារ ការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព សមត្ថកិច្ចជំនាញគ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងផុលផុស ដែលធានាបាននូវប្រក្រតីភាព តម្លាភាព និងនិរន្តរភាពនូវកិច្ច ការងារ រដ្ឋបាល និងអភិបាលកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ ស្របតាមផែនការ យុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តជាដើម៕


ដោយ៖ ស៊ាន សុផាត