សម្តេចក្រឡាហោម ស ខេង៖ អំពាវនាវឱ្យថែរក្សាសន្តិភាព និង ស្ថិតភាព នយោបាយ ដើម្បីបន្តការអភិវឌ្ឍប្រទេស

                 
 បាត់ដំបង៖មានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជា ផ្លូវការអគារសិក្សាមួយខ្នង កម្ពស់បួនជាន់ មាន៣០បន្ទប់ នៃវិទ្យា
ល័យ ព្រះមុនីវង្ស ក្រុង-ខេត្តបាត់ដំបង និងអញ្ជើញផ្តល់ជូននូវរង្វាន់ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល ទទួល បាននិទ្ទេស”A” ចំនួន៧៧នាក់កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣សម្តេច
ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជា តំណាង រាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវដល់គ្រប់អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង បងប្អូនប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ត្រូវនាំ គ្នាបន្តចូលរួមគាំទ្រនូវគោលនយោបាយរបស៎រាដ្ឋាភិបាល អាណត្តិទី៧
និងត្រូវខិតខំពង្រឹង ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ និងត្រូវបន្ត ក្នុងការលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិ
សេរីភាព របស់ប្រជាពលរដ្ឋនិងការពង្រឹងនីតិរដ្ឋឱ្យស្របតាម រដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជាយើងបានគង់វង្សយូរអង្វែង។

 សម្ដេចក្រឡាហោម បានបន្តថា យើង ត្រូវខិតខំ និងបន្ដជំរុញ ក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកក
ម្ពស់នូវការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ដោយសហការជាមួយអាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ច ដែល នៅជិតខ្លួន ក្នុងការចូលរួមនាំគ្នាបង្ការ ទប់ស្កាត់និងបង្ក្រាបនូវរាល់ បទល្មើសនានា។ជាពិសេសសកម្មភាពនិងអំពើជួញដូរការផ្តល់ ទី តាំង ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងរាល់បទល្មើសផ្សេងៗដែល បានកំណត់ក្នុងប្រការនានា ដូចជា៖អំពើលួចឆក់ប្លន់ ល្បែងស៊ី
សងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន និងអំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងជាដើម…។

សម្ដេចក្រឡាហោមបានជំរុញដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និង គ្រប់ កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើននូវវិធានការ អប់រំ នឹងការរឹតប
ន្តឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណា កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

 សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកឱ្យបន្ត យកចិត្តទុក ដាក់ ក្នុងការត្រៀមបម្រុងក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោ
យ គ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ ៕


       អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner