ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ កងកម្លាំងនគរបាលជាតិគឺជាកងកម្លាំងស្នូល និងជាបំណែកដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទប់ស្កាត់រាល់បទល្មើស
ព្រៃវែង៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការងារការពារសន្តិភាព និងពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំកងកម្លាំងនគរបាលជាតិគឺជាកងកម្លាំងស្នូលនិងជាបំណែកដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការទប់ស្កាត់អំពើភារវកម្មឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសសម្អាតប្រាក់ភេរវកម្ម បច្ចេកជាវិទ្យា គ្រឿងញៀននិងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការពារអធិបតីភាពជាតិបូរណៈភាពទឹកដីនិងបន្តចំរុញការសហការដើម្បីរក្សាបាននូវព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងប្រឆាំងរៀងរាល់កម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាននៅក្នុងការប្រឆាំងជាមួយប្រទេសជិតខាង ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសហការសាមគ្គីគ្នាយ៉ាងល្អក្នុងការបំពេញតួនាទីភារកិច្ចជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ។
ជាមួយគ្នានេះដែរត្រូវបន្តយកចិត្តទុកដាក់លើការពង្រឹង សុវត្ថិភាពចរាចរណ៍នឹង សណ្តាប់ធ្នាប់ធារណៈដើម្បីដោះស្រាយបញ្ហា កកផ្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវបន្តជម្រុញ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាពលើកកម្ពស់ការចូលរួម បង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានាអោយកាន់តែមានសុវត្តិភាពថែមទៀតត្រូវ បង្កើនសមត្ថភាពក្នុងការបំពេញតូរនាទីរបស់កងកម្លាំងប៉ុស្តិ៍រដ្ឋបាល និង ចលនានាៗជាពិសេសកម្លាំង ប្រជាការពារ តាមបណ្តាភូមិ ឃុំ សង្កាត់ បន្តគាំទ្រ ទាំងស្មារតីទាំង សម្ភារៈនឹងការលើកទឹកចិត្ត អោយបាន ចូលរួមទាំង អស់ គ្នាក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណា អោយ ភូមិ ឃុំ សង្កាត់មាន សុវត្តិភាព របស់យើងទទួលបានជោគជ័យ ៕
ដោយ / គ្រី សម្បត្តិ






