សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួម ជួយកម្ពុជា តាំងពីដំណាក់កាលចរចា រហូតដល់បច្ចុប្បន្ន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ដោយជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។

សម្ដេច ថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចធិបតី បានបន្តថា ឆ្នាំនេះ មិនត្រឹមតែជាខួប ៧០ឆ្នាំទេក៏ជាឆ្នាំ នៃការដំឡើង កម្រិតទំនាក់ទំនងរវាងកម្ពុជា ជប៉ុន ដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត គឺជាទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner