សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀងនៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀងនៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ នៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ ។

សម្ដេចធិបតី ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសកលឆ្នាំថ្មី២០២៤ នាពេលខាងមុខនេះ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner