គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ សម្រាប់ការអភិវឌ្ឍ និងការពារមាតុភូមិ

កំពង់ចាម៖ គណបក្សប្រជាជនកម្ពុជា ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍ និងពង្រឹងគណបក្សឱ្យបានកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង មានសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ។

នេះជាកាបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣។

ឯកឧត្តម បានគូសរំលេច ខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានិងបានសម្តែងនូវការគោរព និងដឹងគុណក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំរបស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner