រដូវបន្តពូជសត្វត្រយ៉ងចង្កំកស នាចុងខែធ្នូនេះគេរកឃើញសំបុកចំនួន ៥ នៅដែនជម្រកសត្វព្រៃ លំផាត់
ខេត្តរតនគិរី៖ សត្វត្រយងចង្កំកសគឺជាសត្វមួយប្រភេទដែលកំពុងរងគ្រោះ ជិតផុត ពូជ បំផុតនៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាននៅក្នុងដែន ជម្រ កសត្វព្រៃលំផាត់ក្នុង ខេត្ត រតនគិរី ក្នុងប្រទេសកម្ពុជា។ ចាប់ពីខែធ្នូរហូត ដល់ខែមេសាគឺជាពេលវេលាបន្តពូជ របស់សត្វត្រយងចង្កំកស ។
យោងតាមអង្គការជីវិតធម្មជាតិបានឱ្យដឹងថាក្រុមការងារជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនិងមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថានបានកំពុងធ្វើការយ៉ាងសកម្មក្នុងការពិនិត្យតាមដាន និង អង្កេតស្វែងរកសំបុកពងកូនរបស់ពួកវាក្នុងគោល បំណង កាត់បន្ថយផលរំខានផ្សេងៗ និងបង្កើនអត្រាកំណើតទទួលបានជោគជ័យ។សកម្មភាពនេះចូលរួមរក្សារស្ថេរភាពនៃការថយចុះចំនួនសត្វប្រភេទនេះនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
បើតាមប្រភពខាងលើនេះបានឱ្យដឹងថា ៖ នារដូវបន្តពូជ ឆ្នាំ២០២៣-២០២៤ គិតមកត្រឹម ថ្ងៃទី២៨ ខែធ្នូនេះគេបានកត់ត្រាសំបុករបស់សត្វត្រយ៉ងចង្កំកស ចំនួន ៥សំបុកនាដែនជម្រកសត្វព្រៃលំផាត់។ ទាំងនេះបានបញ្ជាក់ថា ដែនជម្រក សត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់មួយក្នុងការគាំទ្រដល់ការរស់រានមានជីវិតនិងការបន្តពូជរបស់សត្វត្រយ៉ង៕
ដោយ៖ម៉ាដេប៉ូ







