រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញឱ្យថ្នាក់ដឹកនាំឃុំ ប៉ុស្តន៍នគរបាល ជួយផ្សព្វផ្សាយបទល្មើសបច្ចេកវិទ្យា បោកប្រាស់ នៅគ្រប់រូបភាព ទៅដល់ប្រជាពលរដ្ឋ

តាកែវ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជំរុញដល់ថ្នាក់ដឹកនាំឃុំ ប៉ុស្តន៍នគរបាល ត្រូវចូលរួមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបទល្មើសបច្ចេកវិទ្យាបោកប្រាស់គ្រប់រូបភាព មានតាមបណ្តាញសង្គមតេឡេក្រាម (Telegram) និងនៅតាមបណ្តាញសង្គមមួយចំនួន ដោយមានក្រុមជនខិលខូច ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានល្បួង ប្រជាជនឱ្យវិនិយោគ ហើយថា បានការប្រាក់ចំណេញ ។ បងប្អូនយើងស្លូតត្រង់ខ្លះខ្វះការយល់ដឹង ខ្វះការពិចារណា បានចាញ់បោកជនខិលខូចជាបន្តបន្ទាប់ ។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ ។

ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងប្រៃយសណីយ៍ និងទូរគមនាគមន៍ មិនបានប្រងើយកន្តើយទៅនិងបញ្ហាទាំងអស់នេះទេ ដោយក្រសួងបានចេញសេចក្តីផ្សព្វផ្សាយព័ត៌មាន ក៏ដូចដំណឹងជាច្រើន។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការបោកប្រាក់នៅតាមគ្រប់រូបភាពនៅលើបណ្តាញសង្គមនិងបណ្តាញតេឡេក្រាមពីជនខិលខូច ដោយបង្កើតឱកាស ការបណ្តាក់ទុនវិនិយោគមានទាំងក្នុង និងក្រៅប្រទេស ដោយបានល្បូងប្រជាជននៅគ្រប់រូបភាព មានទាំងឆាតមកផ្ទាល់ មានទាំងការប្រើប្រាស់រូបភាព អាជីវកម្មផ្សេងៗ ដើម្បីទាក់ទាញចិត្តឱ្យមានការផ្ញើរលុយចូលរួមធ្វើអាជីវកម្ម ហើយមានប្រជាជនជាច្រើន បានលង់ខ្លួនចាញ់បោក ដែលបានចូលរួមវិនិយោគជាសាច់ប្រាក់ផ្ញើលុយតាមប្រព័ន្ធធនាគារជាដើម ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner