សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង

ភ្នំពេញ៖ កម្ពុជា បានឆ្លងកាត់អ្វីខ្លះទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើង ស្គាល់ តម្លៃ នៃសន្តិភាពកាន់តែខ្លាំង ។ ដូចនេះ យើងត្រូវរួមគ្នាការពារសន្តិភាព ព្រោះសង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ។

នេះជាការគូសបញ្ជាក់របស់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី២៥ នៃការ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមានឈ្នះឈ្នះបានរៀបរាប់ពីតថភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងដឹកនាំ និងការចូលរួមរបស់ស្ថាបនិក និងមគ្គុទេសក៍ឯកសម្តេចតេជោ ក៏ដូចជាប្រតិបត្តិករសំខាន់ៗផ្សេងទៀតផងដែរ ។

សម្តេចធិបតី បានបន្តថា អ្វីដែលយើងឃើញនៅទីកន្លែងនេះ គឺមានផ្សារភ្ជាប់ពីភាពសុខដុមរមនាពីអតីតកាល រហូតមកដល់ភាពសុខុដុមរមនានិងការអភិវឌ្ឍក្នុងបច្ចុប្បន្នកាល ប៉ុន្តែត្រូវឆ្លងកាត់នូវដំណាក់កាលវេទនា ដើម្បីអោយយើងមើលឃើញថា កម្ពុជាបានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង។

សម្ដេចនាយករដ្ឋមន្ត្រី ថា ជាក់ស្ដែង ទិន្នន័យនៃគ្រាប់បែកសម្លាប់មនុស្ស និងយោធូបករណ៍ដែលធ្លាប់យកមកសម្លាប់គ្នា ក៏អាចបញ្ជាក់អោយយើងជាកូនខ្មែរជំនាន់ក្រោយបានចងចាំថា សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ដូច្នេះហើយយើងត្រូវរួមគ្នាការពារសន្តិភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner