ជនមានពិការភាព ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍ អនឡាញ សំឡេងជនពិការភ្នែក (VOB) បានទទួលអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ភ្នំពេញ)៖ ស្របពេលនៃពិធីអបអរសាទរខួបលើកទី២៥ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៃការកសាងវិមានឈ្នះ ឈ្នះ, នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។ ដោយសារថា សមាគមនេះទើបនឹងបង្កើតថ្មី ទើបធ្វើឱ្យបងប្អូនជនមានពិការភាព ជួបប្រទះនូវការលំបាកខាងផ្នែកជីវភាពរស់នៅ ។ ហេតុដូចនេះហើយ ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ផងនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូននាពេលនេះ ដែលអំណោយរួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ៦០ដប, ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈ ៥កេស, ស្ករស ៥០គីឡូក្រាម, ទឹកដោះគោខាប់ ១០០កំប៉ុង, អំបិល ១០០គីឡូក្រាម, តែ ១០គីឡូក្រាម, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner