រកឃើញសំបុកអកត្រីក្បាលប្រផេះចំនួន ៨សំបុក នៅក្នុងតំបន់រ៉ាមសារ ស្ទឹងសែន និង តំបន់រ៉ាមសារបឹងទន្លេឆ្មារ

(ភ្នំពេញ)៖ ក្នុងរដូវកាលពងកូនថ្មី គិតមកត្រឹមបំណាច់ខែធ្នូ ឆ្នាំ ២០២៣នេះ សំបុកអកត្រីក្បាលប្រផេះចំនួន៨ហើយត្រូវបានរកឃើញនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ។នេះបើតាមការឱ្យដឹង ពីសំណាក់អង្គការជីវិតធម្មជាតិនៅកម្ពុជា។

ប្រភពខាងលើដែលបានបញ្ចេញឱ្យដឹងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣នេះថា ក្នុងចំណោមសំបុកអកត្រីក្បាលប្រផេះចំនួន៨នេះមាន៦ជាសំបុកថ្មី និង ២ជាសំបុកចាស់។

គួរបញ្ជាក់ថាអកត្រីក្បាលប្រផេះត្រូវបានចាត់ថ្នាក់ថាជាប្រភេទជិតរងការគំរាមកំហែងខ្លាំងក្នុងបញ្ជីក្រហម IUCN ដោយសារកត្តាបាត់បង់ទីជម្រក ការថយចុះនៃប្រភពចំណី និងសកម្មភាពរំខានរបស់មនុស្ស។

វត្តមានសំបុកពងកូនរបស់សត្វនេះ សបញ្ចាក់ថាតំបន់រ៉ាមសារសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារដែលស្ថិតក្នុងទន្លេសាបកំពុងដើរតួដ៏សំខាន់ក្នុងការគាំទ្រការរស់រានមានជីវិតរបស់សត្វអកត្រីក្បាលប្រផេះនេះ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner