កូរ៉េខាងជើងបាញ់កាំភ្លើងធំ នៅជិតកោះចំនួនពីរ របស់កូរ៉េខាងត្បូង
សេអូល៖ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០គ្រាប់ នៅជិតកោះពីរ របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី៥ ខែមករានេះ។
មន្ត្រីក្រសួងការពារជាតិបាននិយាយ នៅក្នុងសន្និសីទសង្ខេបមួយថា
មន្ត្រី នៅលើកោះ Yeonpyeong បានប្រាប់ AFP ថា ជនស៊ីវិលត្រូវបានស្នើសុំឱ្យជម្លៀស ដោយពណ៌នាអំពីបទបញ្ជានេះថាជា «វិធានការបង្ការ»។
ប្រភពបញ្ជាក់ថា «យោធាកូរ៉េខាងជើងបានធ្វើការបាញ់ ជាង ២០០គ្រាប់ ចាប់ពីម៉ោង ៩ព្រឹក ដល់ ១១ព្រឹក នៅតំបន់ Jangsan-got នៅភាគខាងជើងនៃកោះ Baengnyeong និងតំបន់ភាគខាងជើង នៃកោះ Yeonpyeong »។

កូរ៉េខាងជើងធ្លាប់បានបាញ់កាំភ្លើងធំ ចំនួន ១៧០ គ្រាប់ ទៅលើកោះ Yeonpyeong កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ ដោយបានសម្លាប់មនុស្ស ៤នាក់ ក្នុងនោះ មានជនស៊ីវិលពីរនាក់ នៅក្នុងការវាយប្រហារលើកដំបូង របស់កូរ៉េខាងជើង ទៅលើតំបន់ជនស៊ីវិល ចាប់តាំងពីសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣ ។
តាមរយៈអេក្រង់ទូរទស្សន៍ ប្រជាពលរដ្ឋកូរ៉េខាងត្បូងកំពុងតាមដានការផ្សាយព័ត៌មាន ទាក់ទងនឹងការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង នៅឯស្ថានីយរថភ្លើង ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត