គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង ផ្សព្វផ្សាយលទ្ធផល មហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធាន គណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខណ្ឌបឹង កេងកង និង លោក គឹម ឈុនអ៊ូ អនុប្រធានអចិន្ដ្រៃយ៍ បាននាំយក លទ្ធផល នៃមហាសន្និបាតវិសមញ្ញទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា ទើបបញ្ចប់ទៅថ្មីៗនេះ ដែលមានក្លឹមសារ សំខាន់ៗ៩ចំណុច ទៅផ្សព្វផ្សាយដល់ មន្រ្ដី បក្សថ្នាក់មូលដ្ឋាន នៅស្នាក់ការគណបក្សខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
លោក គឹម ឈុនអ៊ូ បានបង្ហាញពីលទ្ធផលដែល សម្រេចបានក្នុងមហាស សន្និបាត ដោយបានសម្ដែងនូវគារវភក្ដី និងកត្តញ្ញូតាធ៌មថ្វាយ ព្រះមហាក្សត្រសម្ដេច ព្រះនរោ ត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រមទាំងបាន សម្ដែងការគោរពដឹងគុណក្រៃលែងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សនិងជាអតីតនាយករដ្ឋមន្ដ្រីដែលជាស្នូលដឹកនាំ របស់ គណបក្ស បានដឹកនាំប្រទេសដោយជោគជ័យ តាំងពីដំណាក់កាល សង្គ្រោះជាតិ ពីរបប ប្រល័យពូជសាសន៍ ដឹក នាំស្ដារ កសាង ផ្សះផ្សាបង្រួបបង្រួមជាតិ ការពារនិងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ មានប្រសាសន៍ ថាមហាសន្និបាតបានសម្ដែង ការគោរព និងដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិដែលបាន បោះឆ្នោតគាំទ្រ យ៉ាង ច្រើន បំផុត ក្នុងការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧កន្លងមក ប្រកបដោយ ភាពជឿជាក់មកដល់គណបក្សប្រជាជនកម្ពុជា។
លោកប្រធានគណៈកម្មធិការបក្សខណ្ឌ បានជំរុញឱ្យសមាជិកសមាជិកា ទាំងអស់ ត្រូវបន្ដខិតខំដោយ យកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាម មូលដ្ឋាន បង្កើន នូវភាពស្និទ្ធស្នាល ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និង សំណូមពរ ចាំបាច់របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ហើយបញ្ជូន ព៌តមាន ទាំងនោះ មកពិភាក្សា ដោះស្រាយជូនពួកគាត់និង ត្រូវមានស្មារតីទទួលខុសត្រូវ ខ្ពស់ លើការងាររបស់ខ្លួន។ បន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវពង្រឹង ប្រធាន អនុប្រធានសាខាបក្ស ក្រុមបក្សឲ្យបានរឹង មាំនិងឲ្យពួកគាត់ ស្វែងយល់ឲ្យ បានស៊ីជម្រៅពីសភាពការណ៍វិវឌ្ឍរបស់ស្រុកទេសនាពេលបច្ចុប្បន្ន ទើបអាចជំរុញ សកម្មភាពការងាររួមទទួលបានជោជ័យ។គណបក្សសង្កាត់និមួយៗត្រូវ នាំយក លទ្ធផល នៃមហាសន្និ បាត គណបក្សនេះទៅផ្សព្វផ្សាយបន្ដឲ្យបានទូលំទូលាយ ជ្រួតជ្រាបដល់សមាជិសមាជិកតាមមូលដ្ឋាន។

នៅព្រឹកថ្ងៃដដែលនោះដែរ លោក សុខ សម្បត្តិ បានជួបសំណេះសំណាល និង នាំយកបណ្ណសរសើររបស់គណៈអចិន្ដ្រៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ យុវជនគណបក្សខណ្ឌ និង សង្កាត់ទាំង៧ ដែលបានខិត ខំប្រឹងប្រែង បំពេញ ការងារបានយ៉ាងល្អប្រសើរលើផ្នែក ព៌តមានវិទ្យា របស់គណបក្សនា ពេលកន្លងមកពិសេសក្នុងឱកាសនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ អណត្តិទី៧ប្រកបដោយជោគជ័យ។
លោកប្រធានគណបក្សខណ្ឌបានបញ្ជាក់ថាប្អូនៗ ក្មួយៗយុវជនគឺជាកម្លាំងដ៏រឹងមាំ របស់ គណបក្ស និង ប្រទេសជាតិដូចនេះសូម ក្មួយៗទាំងអស់គ្នា ត្រូវបន្ដពង្រឹង ស្មារតី គោលជំហរ និង ការទទួលខុសត្រូវខ្ពស់ បន្ថែមទៀតរាល់ភារកិច្ចទាំងឡាយ ដែលគណបក្សបានប្រគល់ជូន ៕


ជាវ ចន្ធូ រូបភាពន និង អត្ថបទ