តម្លែដំឡូងមី ទាំងក្រៀម ទាំងស្រស់ឆ្នាំនេះ ល្អប្រសើ ជាងឆ្នាំទៅ បើធៀបនឹង រយៈពេលប្រមូលផលឆ្នាំនេះ
(រតនគិរី )៖ “តម្លែដំឡូងមី ទាំងក្រៀម ទាំងស្រស់ឆ្នាំនេះ ល្អប្រសើ ជាងឆ្នាំទៅ បើធៀបនឹងរយៈពេលប្រមូលផលឆ្នាំនេះ។” នេះគឺជាការបញ្ជាក់ពីក្រុមឈ្មួញ កណ្ដាល ដែលប្រមូលទិញដំឡូងមី យកទៅ លក់បន្តនូវប្រទេសវៀតណាម ក្នុងស្រុកកូនមុំខេត្តរតនគិរី បានឲ្យដឹង នៅ ព្រឹក ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤ ។
លោក សុខ ធារី ជាឈ្មួញកណ្ដាល មកពីខេត្តកំពង់ចាម ដែលប្រមូលទិញ ដំឡូងមី ក្រៀម នៅលើកំណត់ផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិបីឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានប្រាប់ថា ឆ្នាំនេះតម្លៃដំឡូងមីដែលគាត់ប្រមូលទិញ គឺមានតម្លៃខ្ពស់ ជាងជាងឆ្នាំមុន ។ លោកថា បើធៀបនឹងរយៈពេលដើមដៃដូចគ្នា តម្លៃដំឡូងមីក្រៀម គាត់ទិញត្រឹមតែ ៨០០រៀលចុះក្រោមប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ដោយឡែក ឆ្នាំនេះ គាត់បានទិញតម្លៃដំឡូងមីក្រៀមក្នុងរយៈពេលដូចគ្នាតម្លៃចាប់ពី ៨០០ រៀល ៨២០ រៀលរហូតដល់ ៨៣០ រៀលក្នុងមួយគីឡូក្រាម តាមគុណភាពនៃដំឡូង។ លោកថាដំឡូងមីក្រៀមឆ្នាំនេះមានតម្លៃក៏ដោយសាររយៈពេលនៃការប្រមូលផល ដំឡូងមីក្រៀមឆ្នាំនេះគឺមានអាកាសធាតុល្អមិនប៉ះពាល់ទឹកភ្លៀងធ្វើឲ្យដំឡូងមីទទួលបាននៃការសម្ងួតបានត្រឹមត្រូវល្អនិងយកទៅលក់ឯប្រទេសវៀតណាមបានតម្លៃអាចទទួលយកបាន។
លោកក៏បានបន្ថែមទៀតថា ចំពោះតម្លៃចាប់ពី ៨០០ រៀលចុះក្រោមក្នុងមួយ គីឡូ ក្រាម ដែលប្រជាពលរដ្ឋលក់នោះ គឺទៅតាមចំងាយផ្លូវឆ្ងាយនិងជិតពិបាក ឬស្រណុក បើផ្លូវស្រណុកហើយជិតគឺលក់បានតម្លៃខ្ពស់ជាង ផ្លូវឆ្ងាយហើយពិបាក។ ហើយ ឆ្នាំនេះ ការលក់ដំឡូងមីក្រៀមពុំសូវមានប្រជាពលរដ្ឋគាត់កាប់ហាលលក់នោះទេ។ព្រោះដំឡូងមីស្រស់មានតម្លៃឡើងខ្ពស់ជាងឆ្នាំមុនដោយតម្លៃចាប់ពី ៤៥៥ រៀលឡើង។ គិតតាមដេសេនៃដំឡូង។
ទាក់ទិននិងតម្លៃដំឡូងមីឆ្នាំនេះដែរលោកសែមរឿនប្រធានការិយាល័យក្សេតសាស្ត្រផលិតភាព កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគីរី បានឲ្យដឹង តាមប្រព័ន្ធ តេឡេក្រាមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដំឡូងមី មិនមានការថយចុះនោះទេគឺបានរក្សានូវតម្លៃបានទាំងក្រៀមទាំងស្រស់។ ដោយឡែកបើធៀបរយៈពេលនៃការប្រមូលផលដូចគ្នារវាងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ឃើញថាតម្លៃដំឡូងមីក្រៀម និង ស្រស់ខ្ពស់ជាងឆ្នាំ ២០២៣ បន្តិច។
លោកប្រធានការិយាល័យរូបនេះបានបន្ថែមទៀតថាសម្រាប់ខេត្តរតនគិរីមានផ្ទៃដីដាំដំឡូងមីចំនួន(១៨៣៧០ហិកតា) គ្រាប់ដណ្ដប់ទាំងប្រាំបួនក្រុងស្រុកទូទាំងខេត្ត មកដល់ពេលនេះប្រជាពលរដ្ឋប្រមូលផលបានប្រមាណជា៥០% ហើយ ។ ហើយ ខេត្តរតនគិរីក៏មានរោងចក្រម្សៅមីមួយយ៉ាងធំ។ដែលអាចប្រមូលទិញដំឡូងមីស្រស់ មកដល់ពេលនេះក្រុមហ៊ុនប្រមូលទិញបាន ដំឡូងស្រស់ចំនួន (៧១ពាន់ ៣០០ តោន) ។ លោក សែម រឿន បានបន្ថែមទៀតថា រោងចក្រដំឡូងមីនេះ អាច ផលិតម្សៅមីក្នុង មួយថ្ងៃរយៈពេល ២៤ម៉ោង បានចំនួន (១០០០តោន ) ៕
ដោយ ៖ គតិ យុត្ត





