រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញ សង្គម របស់ សម្ដេចធិបតី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារព័ត៌មាន និង បណ្ដាញសង្គមរបស់ សម្ដេចធិបតី ដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមុខងារសាធារណៈ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ ដកស្រង់បទពិសោធន៍ និងសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីផ្សាយជូនសាធារណជន និងកិច្ចសហការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកគ្រប់រូបភាពពាក់ព័ន្ធ សំដៅលើកកម្ពស់ការផ្សាយសមិទ្ធផលការងាររាជរដ្ឋាភិបាល ជូនសាធារណជន ជាពិសេសការចូលរួមគាំទ្រដល់ចក្ខុវិស័យដឹកនាំប្រទេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រទេសជាតិនិងប្រជាជន ៕
ដោយ ៖ វណ្ណលុក







ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។