Morata សប្បាយចិត្ត ក្រោយផ្ទេរទៅ Atletico Madrid
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បង្ហាញចំណាប់អារម្មណ៍ថារូបគេមានភាពសប្បាយរីករាយជាខ្លាំង ក្រោយការផ្ទេរពីតោខៀវ Chelsea មកកាន់ Atletico Madrid ជាផ្លូវការ។
ក្រោយពីឈានជើងទៅកាន់ទឹកដី Stamford Bridge បាន១រដូវកាលកន្លះ ហើយពុំសូវបានផលវិជ្ជមានលើទីលាន ខ្សែប្រយុទ្ធវ័យកូន២ ខាងលើហាក់ដូចជាមានភាពសប្បាយចិត្តនឹងការធ្វើជាកូនក្រុមរបស់លោក Diego Simeone ខណៈពាក់កណ្តាលរដូវលកាលមុននេះ បានខ្ចីជើងមកទឹកដីអេស្ប៉ាញនេះសារជាថ្មីកន្លះរដូវកាល។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Alvaro Morata បាននិយាយថា៖ Atletico Madrid គឺជាទីកន្លែងដ៏ល្អបំផុតក្នុងជីវិតអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមានភាពសប្បាយចិត្តប្រសិនបើអាចជួយឲ្យ AT Madrid ឈ្នះពានរង្វាន់ណាមួយនោះ។ ការឈ្នះពានជាមួយ AT Madrid គឺមានន័យក្នុងជីវិតខ្ញុំខ្លាំងជាអតីតកាលកន្លងមកទាំងអស់ ពីព្រោះអតីតកាលគឺខុសគ្នាពីពេលនេះ៕


