Hazard មិនពាក់អាវលេខ១០ ឬ៧ នៅ Real Madrid ព្រោះចង់ដើរ តាម ជំហាន របស់ អតីត ជម្រើស ជាតិ អង់គ្លេស

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែ បម្រើ ប្រយុទ្ធ Eden Hazard បាន ជ្រើសរើស លេខ ២៣ សម្រាប់ លេង នៅ ក្លឹប Real Madrid ដោយ គេ សង្ឃឹម ថា នឹង ដើរ តាម គន្លង ជោគជ័យ របស់ កីឡាករ បាល់បោះ Michael Jordan និង LeBron James។ Hazard មិន អាច ពាក់ អាវ លេខ ១០ បាន ឡើយ ព្រោះ លេខ នេះ បច្ចុប្បន្ន កាន់កាប់ ដោយ ម្ចាស់ ពាន Ballon d’Or គឺ Luka Modric។ អាវ លេខ ២៣ នៅ ក្លឹប Real Madrid ត្រូវ បាន គេ ចងចាំ ពាក់ ដោយ David Beckham ហើយ Hazard ក៏ សង្ឃឹម អាច ដើរ តាម ជំហាន របស់ អតីត ជម្រើស ជាតិ អង់គ្លេស រូប នេះ ផង ដែរ។
គួររំលឹកថា ពេល ដែល Hazard បង្ហាញ ខ្លួន នៅReal ជាផ្លូវការ មានចចាមអារ៉ាមថាគេ នឹងពាក់ អាវ លេខ ៧ ដែល ធ្លាប់ គ្រប់គ្រង ជា ច្រើន ឆ្នាំ ដោយ Cristiano Ronaldo។ យ៉ាងណាមិញ Mariano Diaz ដែល កំពុង ពាក់ លេខ ៧ នៅ Madrid បាន ប្ដេជ្ញា មិន ទាន់ ចង់ ចេញ ពី ក្លឹប ពេល នេះ ទេ ដូច្នេះ គេ មិន អាច ឲ្យ លេខ សំខាន់ នេះ ទៅ នរណា ទេ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner