អំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ផ្ដល់ជូន គ្រួសារសពក្មេង ៣នាក់លង់ទឹកស្ទឹងមង្គលបូរី

( បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សាខាកក្រក ខេត្តដែលមាន ឯកឧត្ដម អ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខាបានចាត់អោយ លោក ធូ ស៊ីភ័ណ្ឌ នាយកសាខា ជាតំណាងនិងមានការចូលរួមពីលោករ័ត្ន ដាស៊ីណង់ អនុសាខាស្រុកមង្គលបូរី ព្រមទាំងក្រុមកក្រកឃុំចំណោម បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែក ទុក្ខ និងសួរសុខទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន ៣នាក់ ។ សូមរំលឹកថា ករណីនេះគឺក្មេងៗបានចុះលេងទឹកក្នុងរដូវប្រាំងដែលស្មានថារាក់ដែរ តែបានលង់ស្លាប់កាលពីរសៀលថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ។ ឈ្មោះសពមានដូចខាងក្រោម÷ ១~ ឈ្មោះ ឃួន ស៊ីវ៉ា ភេទប្រុស អាយុ ៣ ឆ្នាំ ២~ ឈ្មោះ ឃួន ស៊ីវ៉ាយ ភេទប្រុស អាយុ ៣ឆ្នាំ(សព២នាក់ជាបងប្អូនភ្លោះនឹងគ្នា) ៣~ឈ្មោះឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ ២ ឆ្នាំ។ សពទាំង៣ មុនស្លាប់រស់នៅក្នុងជាមួយឪពុកម្តាយភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី។ លោកនាយក បាននាំនូវការសាកសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខពីលោក ប្រធាន គណៈកម្មាធិការសាខា និងចូលរួមសោកស្តាយចំពោះឪពុកម្តាយ ដែលបានបង់ សមាជិក គ្រួសារនាពេលនេះ ។ អំណោយដែលសាខានាំមកពេលនេះសម្រាប់សពនីមួយៗទទួលបាន÷អង្តរ៥០គីឡូតិ៍ក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួ ,ទឹកសុទ្ធ១កេស និង ថវិកា ៤១ម៉ឺនរៀល ៕

ដោយ៖ឃិន គន្ធា

ads banner