ឯកឧត្តម ជា វ៉ាន់ដេត និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា

(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិក គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តតាកែរ បានថ្លែងថា អត្ថន័យនៃគុណបំណាច់ ៧មករា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលជាថ្ងៃរស់ឡើងវិញ នៃប្រជាជនកម្ពុជា នៅទូទាំងប្រទេស។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងដូច្នេះ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៤)នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សំណាក់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ យុវជន ប្រមាណចំនួន ៧៣៤៩នាក់។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា ថ្ងៃទី៧ មករានាថ្ងៃនេះ គឺជាខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ( ៧មករា ឆ្នាំ១៩៧៩ – ៧មករា ឆ្នាំ២០២៤) គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុលពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ហើយប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាយើងបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ទាំងប្រយុទ្ធផង ទាំងការចរចាផង ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ និងជូនប្រជាជនកម្ពុជាទាំងមូល ។ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជន និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិ។ ឯកឧត្តម បានបញ្ជាក់ថា យើងបានឆ្លងកាត់ដំណាក់កាលយ៉ាងច្រើន ទាំរាំមានថ្ងៃនេះ ទាំងភាពស្មុញស្មាញផង ទាំងសប្បាយរីករាយផង ប៉ុន្តែភាពសប្បាយរីករាយមានតិចតួចបំផុត ដែលនេះជាបទពិសោធន៍របស់យើងក្នុងថែរក្សាសុខសន្តិភាពនៅកម្ពុជា ។ រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អណត្តិទី៧នៃរដ្ឋសភា នាសព្វថ្ងៃ បានបន្តថែរក្សាពួនជ្រុំនៅសន្តិភាពដែលមានក្នុងពេលនេះ អោយបន្តគង់វង្សស្ថិតស្ថេរជានិរន្ត និងបន្តក៏សាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោដដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner