ម្ចាស់មេដាយសំរិទ្ធ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ពេជ្រ ម្ទេសខ្មាំង វិលចូលជម្រើសជាតិប្រដាល់សកលទាំងក្តីរំខ្ពស់នាំយកមេដាយជូនជាតិ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កីឡាករប្រដាល់សកល ពេជ្រ ម្ទេសខ្មាំង ត្រឡប់មកចូលជម្រើសជាតិ ជាថ្មី ជាមួយ នឹងក្តីសង្ឈឹមខ្ពស់នាំយកមេដាយជូនជាតិ។

ក្រោយបាត់វត្តមានពីសង្វៀនប្រកួតនៅក្នុងស្រុកអស់រយៈពេលជាង៤ឆ្នាំ កីឡាករប្រដាល់សកល ណាត សៀកនិន ហៅក្រៅ ពេជ្រ ម្ទេសខ្មាំង ម្ចាស់មេដាយសំរិទ្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ បានវិលត្រឡប់មកកាន់សង្វៀនប្រដាល់សកលជាថ្មី និងប្រជែងដណ្តើមបានកៅអីជម្រើសជាតិក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។

ថ្លែងប្រាប់ទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ កីឡាករ ពេជ្រ ម្ទេសខ្មាំង បានប្រាប់មូលហេតុថា ការបាត់មុខពីសង្វៀនគុនខ្មែរ និងប្រដាល់សកលអស់រយៈពេលជាង៤ឆ្នាំកន្លងទៅនេះ មិនមែនគាត់លាឈប់ពីវិស័យប្រដាល់នោះទេ គ្រាន់តែជាប់ភារៈកិច្ចជួយធ្វើចំការនៅឯស្រុកខាងប្រពន្ធ ជ្រៃធំ ជាប់ទល់ដែនប្រទេសវៀតណាម។

ពេជ្រ ម្ទេសខ្លាំងថា ការវិលមកកាន់សង្វៀនជាថ្មីនេះ នឹងខិតខំហ្វឹកហាត់បង្កើតសមត្ថភាពឡើងវិញ ទាំងគុនខ្មែរ និងប្រដាល់សកលមិឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ម្ទេសខ្លាំង ប្តេជ្ញាចិត្ត ការវិលត្រឡប់ចូលជម្រើសជាតិប្រដាល់សកលជាថ្មីនេះ ត្រូវតែយកមេដាយជូនជាតិឲ្យបាន ដោយមានការតាំងចិត្តខ្ពស់ខិតខំក្រេបជញ្ជក់ជំនាញបច្ចេកទេសពីគ្រូបង្វឹក និងស្តាប់ដំបូន្មានគ្រូបង្វឹក ដើម្បីលើកមុខមាត់ខ្លួនឯង និងសង្គមជាតិ។

គួររំលឹកថា កីឡាករប្រដាល់កល ណាត សៀកនិត ហៅ ពេជ្រ ម្ទេសខ្លាំង ម្ចាស់មេដាយសំរិទ្ធ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ បានបាត់មុខពីវិស័យគុនខ្មែរ និងប្រដាល់សកលក្នុងឆ្នាំ២០១៩ ។ ការបាត់មុខពីសង្វៀនរបស់ ពេជ្រ ម្ទេសខ្លាំង ដោយមូលហេតុគាត់ជាប់ជួយប្រពន្ធធ្វើចំការ នៅជ្រៃធំព្រំប្រទល់ប្រទេសវៀតណាម។ ការវិលមកវិញជាថ្មីនេះ ម្ទេសខ្លាំងប្តេជ្ញាចិត្តដណ្តើមឲ្យបានមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។

គួរឲ្យដឹងដែរថា កីឡាករ ពេជ្រ ម្ទេសខ្មាំង ជាកីឡាករលំដាប់មួយរូបនៅកម្ពុជា ទាំងប្រដាល់សកល និងគុនខ្មែរ សុទ្ធសឹងតែធ្លាប់បង្ហាញខ្លួននៅសង្វៀនអន្តរជាតិ។ កីឡាកររូបនេះ ប្រដាល់សកលឈ្នះមេដាយសំរិទ្ធជូនកម្ពុជាក្នុងឆ្នាំ២០១៧ ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ខណៈគុនខ្មែរធ្លាប់ឈ្នះពាន និងខ្សែក្រវ៉ាត់ការប្រកួតនៅសង្វៀនក្នុងស្រុក លើប្រភេទទម្ងន់៦០គីឡូក្រាម៕

រូបភាព និងអត្ថបទ៖ជាវ ចន្ធូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner