រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់បម្រើពលរដ្ឋឲ្យកាន់តែល្អ ដើម្បីឲ្យបានផលកាន់តែច្រើន

(កោះកុង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ ។ នេះជាការថ្លែងអះអាងរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅខេត្តកោះកុង បានជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ភារកិច្ចរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រៀបដូចសិស្សប្រឡងដែរ។ ទន្ទឹមនឹងប្រឡងជាប់ហើយ មិនបោះបង់ការសិក្សាឡើយ ត្រូវតែកាន់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានប្រឡងជាប់ជាបន្ដទៀត ដោយលោកគ្រូ-អ្នកគ្រូ ដាក់ពន្ទុឲ្យ។ ចំពោះរាជរដ្ឋាភិបាលវិញ លោកគ្រូ-អ្នកគ្រូ គឺប្រជាពលរដ្ឋ ហើយប្ដេជ្ញាបម្រើប្រជាពលរដ្ឋបន្ដទៀត។

សម្ដេចធិបតី បានបន្ថែមថា យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានបាន មានទុកចិត្ត មានភាពកក់ក្ដៅ ទើបយើងបានរីកចម្រើន។ ចឹងជាមួយនឹងការអរគុណដល់បងប្អូន ដែលបានបោះឆ្នោតគាំទ្រ ផ្ដល់ការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដែលឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ មានតែការប្ដេជ្ញាចិត្ត បម្រើបងប្អូនឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនបងប្អូនតទៅទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ លោក វ៉េង លឹមហួត និង លោក សួងពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner