សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល នីតិកាលទី៧ គឺ ដើម្បីបម្រើពលរដ្ឋ និងរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង

កោះកុង៖ គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងរុញសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។

នេះជាការថ្លែងអះអាងរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងស្រុកមណ្ដលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ។

សម្តេចធិបតី បានលើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅ គឺបងប្អូនប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner