រដ្ឋបាលស្រុកអង្គរធំរៀបចំការប្រកួតពានរង្វាន់៧មករា ២០២៤ ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា
សៀមរាប៖ រដ្ឋបាលស្រុក អង្គរធំ បានរៀបចំការប្រកួតពានរង្វាន់ ៧មករា ២០២៤ ដើម្បីអបអរសាទរទិវាជ័យ ជម្នះ ថ្ងៃ៧មករា។ ក្រុមកីឡា បាល់ ទាត់ ទាំងអស់ មាន១៥ក្រុម ក្នុងនោះមាននារី២ក្រុម បានបង្ហាញ សមត្ថភាព រៀងៗខ្លួន ។ការប្រកួតបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី៧ ខែមករា នៅលើ ទីលានបាល់ទាត់ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រដោយ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកអង្គរធំ និង ឯកឧត្តម អែល សៀត សមាជិក ក្រុមប្រឹក្សាខេត្ត និងជួយឧបត្ថម្ភថវិកា និងសម្ភារពី សប្បុរស ជននានា។
ថ្លែងក្នុងពិធីបិទការប្រកួតនោះ អភិបាលស្រុកអង្គរធំ លោក ពៅ ប៊ុនធឿន បាន បញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ប្រកួតបាលទាត់នេះ ក្នុងន័យអបអរ សាទរ ថ្ងៃ៧ មករា ។ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២ របស់ យើងគ្រប់គ្នា។ បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏យើងគ្មានសន្តិភាព នោះដែរ។ដោយសារទិវាជ័យជម្នះ ៧មករានេះហើយ ធ្វើឱ្យ ប្រទេសកម្ពុជា យើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯក បិតាសន្តិភាព ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យបណ្តុះបណ្តាល ធន ធានមនុស្សនៅកម្ពុជា។ លោកបន្តថាម៉្យាងទៀតដើម្បីរិតចំណងសាមគ្គីភាពរវាងយុវជនយុវនារី ក៏ដូចជា ការបង្កើននៅផាសុកភាពទាំងផ្លូវកាយ ផ្លូវចិត្តផងដែរ។

សូមបញ្ជាក់ថា ក្រុមកីឡាករចូលរួមប្រកួតចំនួន១៥ក្រុម ក្នុងនោះ ក្រុមបាល់ ទាត់ផ្នែកនារីមានចំនួន២ក្រុម។ ដោយឡែកលទ្ធផលប្រកួត រយៈពេល៧ថ្ងៃ នេះ បាន រកឃើញក្រុមដែលទទួលបានជ័យលាភីផ្នែកនារីមាន៖ ក្រុមបាល់ទាត់នាគមាសអង្គរធំ ទទួលបានជ័យលាភីលេខ ១, ក្រុមបាល់ ទាត់នារីអង្គរធំ ទទួលបានជ័យលាភីលេខ ២ ។ផ្នែកបាល់ទាត់ បុរស ក្រុមគោគ្រើលមូស្លីមទទួលបានជ័យលាភីលេខ២, ជ័យលាភីលេខ ២បានទៅលើក្រុមស្វាយចេកនិង ជ័យលាភីលេខ៣បាន ទៅលើ ក្រុមបាល់ទាត់អនុវិទ្យាល័យអង្គរធំ។
ចំពោះរង្វាន់ជ័យលាភីលេខ១ ទទួលបានពាន មេដាយមាស បណ្ណសរសើរ និងថវិកាមួយចំនួន។ ជ័យលាភីលេខ ២ ទទួលបានមេដាយប្រាក់ ប័ណ្ណសរសើរ និងថវិកាមួយចំនួន។ ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ បណ្ណសរសើរ និងថវិកា។
ចំណែកក្រុម ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានបណ្ណសរសើរ មួយ ក្នុងមួយក្រុមៗផងដែររ៕






ដោយ៖ ស៊ាន សុផាត