ឯកឧត្តម ឌិត ទីណា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា សមាជិកណៈកម្មាធិការកណ្ដាលគណបក្ស ប្រជា ជនកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បន្ទាយ មានជ័យ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅ ក្នុង មិទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា នៅខេត្ត បន្ទាយមានជ័យ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម បានរំឭកឡើងវិញអំពី សច្ចភាព នៃ ទិវាជ័យជម្នះ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំការរំដោះ ប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្ស ប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសកម្ពុជាពី របបវាលពិឃាត ប៉ុលពតប៉ុណ្ណោះទេ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ ដឹកនាំ ទាំង អស់នៃគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងឥតឈប់ឈរដោយ មិន ខ្លាចនឿយហត់ ដឹកនាំកសាងប្រទេសឡើងវិញចាប់តាំងពីបាតដៃទទេ រហូត ទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា ពលរដ្ឋមាន សិទ្ធិ សេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ។ទន្ទឹមនោះដែរ កម្ពុជាក៏មាន កិត្យានុ ភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។

បើតាមឯកឧត្តម ឌិត ទីណា សច្ចភាពប្រវត្តិសាស្ត្រនេះ បើទោះបីជាពេល វេលា កន្លងផុតទៅអស់រយៈពេល ៤៥ឆ្នាំកន្លងទៅហើយក្ដី ឬយូរប៉ុណ្ណាក៏ដោយ យុវជន បន្តវេនចាំបាច់ត្រូវតែចងចាំស្មារតី៧មករា នឹងដឹងគុណដល់ការលះ បង់ សាច់ស្រស់ឈាមស្រស់របស់វីរជនអ្នករំដោះទាំងឡាយ ជាពិសេស សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។

ឯកឧត្តម ឌិត ទីណា សង្កត់ធ្ងន់ថា តាមរយៈស្មារតី ៧ មករា ១៩៧៩ កម្ពុជា សម្រចបាននូវសន្តិភាពពេញលេញនិងការអភិវឌ្ឍ និងកំពុងបន្តដំណើរ ទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
ឯកឧត្តម សូមឧទ្ទិសឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូង ប្រជាជនកម្ពុជាគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារ ខ្មែរស្ថិតនៅជាអមតៈ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner